ឯកឧត្តម ឧត្តមនាវីត្រី ងួន ឧត្តម អញ្ជើញចូលរួមអបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ២០២៥ នៅវិទ្យាល័យហ៊ុន សែន ស្មាច់ដែង ក្រុងកំពង់សោម..
(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមនាវីត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់រាម ក្រុងកំពង់សោមបាន អញ្ជើញចូលរួមជាអធិបតី អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ២០២៥ ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែល គូសបញ្ជាក់ពីតួនាទីស្នូលរបស់អ្នកអប់រំក្នុងការរៀបចំសិស្សឱ្យចេះ ប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពីអនាគតដែលជំរុញ ដោយបញ្ញាសិប្បនិម្មិត នៅ វិទ្យាល័យហ៊ុន សែន ស្មាច់ដែង ស្ថិតនៅក្នុងសង្កាត់រាមក្រុងកំពង់សោម នៃក្រុងព្រះសីហនុ។
នាឱកាសនោះ ឯកឧត្តម ងួន ឧត្តម បានធ្វេីការកោតសរសេីរ និងវាយតំលៃខ្ពស់ចំពោះទឹកចិត្តលោកគ្រូ-អ្នកគ្រូ ដែលបានអប់រំ និងបង្ហាត់បង្រៀន ដល់សិស្សានុសិស្សរួមទាំងខ្លួនរបស់ឯកឧត្តមផ្ទាល់នាពេលកន្លងមកផងដែរ ឯកឧត្តម បានបញ្ជាក់ថា លោកគ្រូ
អ្នកគ្រូ គឺជាអ្នកគុណមិនអាចកាត់ថ្លៃបានក្នុងការតម្រង់ទិសដៅរបស់យេីងទាំងអស់គ្នា បន្ទាប់ពីអាណាព្យាបាលយេីង ដូច្នេះការចូលរួមអប់អរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ២០២៥ ថ្ងៃនេះ គឺជាប្រធានបទមួយ ស្របនឹងចក្ខុវិស័យជាតិរបស់កម្ពុជា ដែល បានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលការអភិវឌ្ឍន៍ធានធានមនុស្ស និងបរិវត្តកម្មឌីជីថលត្រូវបាន កំណត់ថា ជាសសរស្តម្ភស្នូលពីរសម្រាប់កំណើនប្រកបដោយ ចីរភាព របស់ប្រទេស៕
បន្ទាប់ពីធ្វេីការសំណេះសំណាលរួចមក ឯកឧត្តម ងួន ឧត្តមក៏បានឧបត្ថម្ហនូវសំភារ:សិក្សាមួយចំនួន កុំព្យូទ័រ១គ្រឿង ក៏ដូចជាផ្តល់នូវម៉ូតូមួយគ្រឿងជូនដល់លោកគ្រូសាលាដែលបានបាត់កន្លងមករួមទាំងថវិកា និងពិសារអាហារសាមគ្គីជួបជំុំលោកគ្រូ អ្នកគ្រូ ព្រមទាំងអតីតមិត្តរួមសាលាជាមួយគ្នាក្នុងបរិយាកាសយ៉ាងជិតស្និទ្ធក្រៃលែង៕
ផ្សាយ:ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)