ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ “កុំឈប់ធ្វេីពហិការ​ប្រេីប្រាស់​ផលឹតផលគេបានតែមាត់ ត្រឹមតែមួយភ្លែតដូចភ្លេីងចំបេីង​ ត្រូវតែរួមគ្នា លេីកស្ទួយផលឹតផលក្នុងស្រុកអោយកាន់តែច្រេីន”​. ។

(ខេត្ត​ព្រះសីហនុ)​:នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ​ ដើម្បី «រួមគ្នា ពង្រឹងសមត្ថភាពផលិត រួមគ្នាគាំទ្រផលិតផលក្នុងស្រុក ដើម្បី លើកកម្ពស់អត្តសញ្ញាណជាតិឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយ និរន្តរភាព» កិច្ចប្រជុំនេះធ្វេីឡេីងនៅក្នុងសាលប្រជុំមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅ​ភូមិ៣ សង្កាត់១ ក្រុង​ព្រះសីហនុ​ ដោយការចូលរួមពីសំណាក់​អភិបាលរង​ខេត្ត​ អ្នកឧកញ៉ា​ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អភិបាល​ក្រុង​ ប្រធាន​មន្ទីរ​ និងម្ចាស់ក្រុមហ៊ុន សិប្បកម្ម​ សហគ្រាស​ រោងចក្រ​ តំណាងធនាគារ តំណាងម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ​ជាង២០០នាក់។

ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ បាន​គូសបញ្ជាក់​ថាកិច្ចប្រជុំពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ​នៅព្រឹក​នេះ​ គឺជាវេទិកាជជែកវែកញែកដ៏សំខាន់មួយផ្តោតលេីដោះស្រាយបញ្ហាប្រឈមនានា សំណើ​ និង សំណូមពរ របស់ម្ចាស់អាជីវកម្ម សិប្បកម្ម រោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ ​ដែលបាននឹងកំពុងជួបការលំបាកយកមកដោះស្រាយទាំងអស់គ្នា និងរកកន្លឹះ

ដេីម្បីលេីកស្ទួយការអភិវឌ្ឍន៍ផលឹតផល​ក្នុងស្រុក​ បង្កេីនការផលឹតតាមដែលអាចធ្វេីទៅបានស្របពេលដែលប្រជាជនក្នុងប្រទេសកម្ពុជាបាននឹងកំពុងធ្វេីពហិកាមិនប្រេីប្រាស់ នឹងឈប់នាំចូលផលឹតផលពីប្រទេសសៀម។

ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ ក៏បានធ្វេីការសង្កត់ធ្ងន់ថា “កុំឈប់ធ្វេីពហិការ​ប្រេីប្រាស់​ផលឹតផលសៀមបានតែមាត់ ត្រឹមតែមួយភ្លែត​ដូច​ភ្លេីង​ចំ​បេី​ង​ត្រូវតែរួមគ្នាពហិការរហូត និងលេីកស្ទួយផលឹតផលក្នុងស្រុកអោយកាន់តែច្រេីន”​ បន្ថែមពីនេះឯកឧត្តម​បានលេីកឡេីងថាពាក្យថា​ “ខ្មែរធ្វេីបាន”​ គឺមានរួចហេីយៗ ដូច្នេះសង្ឃឹមថាម្ចាស់អាជីវកម្ម សិប្បកម្ម រោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ​ គប្បីនាំគ្នាបង្កេីតនូវអ្វីមួយឫលេីសពីនេះដែលជាផលឹតផលតំណាងអោយខេត្តក្នុងន័យ «រួមគ្នា ពង្រឹងសមត្ថភាពផលិត រួមគ្នាគាំទ្រផលិតផលក្នុងស្រុក ដើម្បី លើកកម្ពស់អត្តសញ្ញាណជាតិឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយ និរន្តរភាព»​។

 

ផ្សាយ​:ថ្ងៃទី​២ ខែតុលា​ ឆ្នាំ២០២៥

 

ព័ត៌មានដែលជាប់ទាក់ទង