ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន និងគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកស្ទឹងហាវ.
(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនដែលជាអតីតយុទ្ធជន និងគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់អ្នកឧកញ៉ា លោកជំទាវ អភិបាលរងខេត្ត-ស្រុក អភិបាលក្រុង ប្រធាន-អនុប្រធានមន្ទីរ ជាច្រេីនរូបទៀត.
នាឱកាសនោះលោក ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះសីហនុបានធ្វេីរាយបាយការណ៍សង្ខេបអំពីស្ថានភាពជាក់ស្តែងរបស់បងប្អូនអតីតយុទ្ធជនក្នុងការប្រកបមុខរបរប្រចាំថ្ងៃ ក៏ដូចជាបញ្ហាប្រឈមនានារបស់បងប្អូនជូនដល់ថ្នាក់ដឹកនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ.
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍សំណេះសំណាល ពាំនាំការផ្តាំផ្ញេីសាកសួរសុទ៊កទុក្ខរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធ ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរសុខទុក្ខ និងសម្រួលដល់ជីវភាពរបស់បងប្អូនដែលជាអតីតយុទ្ធជនដែលបានរង់របួស លះបង់អាយុជីវិត ការពារបូរណ:ភាពទឹកដី ក្នុងការការពារប្រទេសជាតិពីភ្លេីងសង្ក្រាម.
ទន្ទឹមនឹងនោះឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បាននាំយកគ្រឿងឧបភោគបរិភោគ សត្វចិញ្ចឹម មាន់ ទា និងថវិការមួយចំនួនប្រគល់ជូនបងប្អូនដែលជាអតីតយុទ្ធជនផងដែរ.
ផ្សាយ:ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា