សូមស្វាគមន៍ជើងហោះហើរត្រង់ពីទីក្រុងសុិនជិនប្រទេសចិន មកកាន់ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុសារជាថ្មី.

(ខេត្តព្រះសីហនុ)​: បន្ទាប់ពីខកខានក្នុងប្រតិបត្តិការណ៍

ហោះហេីរជាច្រេីនឆ្នាំ​ ក្រោយពិភពលោកទាំងមូលបានទទួលរងនូវវិបត្តិកូវីដ Covid-១៩ មក​ នាព្រឹកថ្ងៃទី​២៦ ខែកញ្ញា​ ឆ្នាំ២០២៥​ នេះ​ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បាននាំយកអ្នកដំណើរសរុប ចំនួន ១៤៨នាក់ ចុះចតដោយសុវត្ថិភាព នាវេលាម៉ោង ៦ និង៣០ នាទីព្រឹក ពីទីក្រុងស៊ិនជិន នៃសាធារណរដ្ឋ ប្រជាមានិតចិន មកកាន់ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ សារជាថ្មីម្តងទៀត។

ការភ្ជាប់ជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាឡើងវិញនេះ គឺជា ការឆ្លើយតបយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបាន រៀបចំឡើងដោយរដ្ឋាភិបាលទាំងពីរ ព្រមទាំង ការពង្រីកគោលដៅថ្មីៗបន្ថែមទៀត ដើម្បីបំពេញ តម្រូវការដែលកំពុងកើនឡើងទាំងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រជាជាតិទាំងពីរ។

ក្នុង​ឱកាស​នោះដែរ​ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្តបានអញ្ជើញ ទទួលអ្នកដំណើរតាមជើងហោះហើរពីទីក្រុងស៊ិនជិន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រីនាយិកា អាកាសយានដ្ឋាន និងតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលកម្ពុជា និងមន្ទីរ អង្គភាពពាក់ព័ន្ធនៅអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុផងដែរ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ មាន សេចក្តីសោមនរីករាយយ៉ាងខ្លាំង ដោយមានជើងយន្តហោះត្រង់ ផ្ទាល់ពីប្រទេសចិន ដែលនាំយកភ្ញៀវទេសចរ និងអ្នកវិនិយោគ ជាតិ និងអន្តរជាតិ មកកាន់ខេត្តព្រះសីហនុ។ បច្ចុប្បន្ន មាន ជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ មានចំនួន ៨ជើង និងមានការតភ្ជាប់បន្ថែមជាបន្តបន្ទាប់ទៀត។

 

ផ្សាយ​:ថ្ងៃទី​២៦ ខែកញ្ញា​ ឆ្នាំ២០២៥

ដោ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង