ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញ​ចូលរួមក្នុង កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធ ZOOM.

(ខេត្ត​ព្រះសីហនុ)​: នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីរដ្ឋបាលខេត្តចូលរួមក្នុង កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធ ZOOM ដើម្បីពិភាក្សា និងឆ្លងលើ របៀបវារៈដូចខាងក្រោម៖

១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិ សុវត្ថិភាពម្ហូបអាហារអាស៊ាន។

២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពីធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល។

៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃ សាធារណរដ្ឋប្រជាមានិតចិន។

៤- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើត តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែល សេឡង់។

៥- សេចក្តីព្រាងច្បាប់ស្តីពីអនុម័តយល់ព្រមលើ អនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់ សន្ធានកម្ម។

៦- សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្ត អនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។

៧- បញ្ហាផ្សេងៗ។

 

ផ្សាយ​:ថ្ងៃទី​២៦ ខែកញ្ញា​ ឆ្នាំ២០២៥

ដោយ:សៅ ​វាសនា​(Harry​ VS)

 

ព័ត៌មានដែលជាប់ទាក់ទង