ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ ខេត្តព្រះសីហនុមានភ្ញៀវទេសចរមកលេងកំសាន្ត ចំនួន៧៧.៤៧៤នាក់ កើនឡើង៣២,៧២%.
(ខេត្តព្រះសីហនុ) ៖ ភ្ញៀវមកលេងខេត្ត ព្រះសីហនុមានចំនួន៧៧.៤៧៤នាក់ កើនឡើង៣២,៧២%ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៥នេះបើ តាមការឲ្យដឹងពី លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្នុង នោះ
ភ្ញៀវជាតិ៧៥.៦២៩នាក់ កើនឡើង៣៣,៤៩%
ភ្ញៀវបរទេសសរុប១.៨៤៥នាក់ កើនឡើង៧,៣៩%
១. ភ្ញៀវតាមបណ្តាឆ្នេរនិងរមណីយដ្ឋាននានាសរុប៧៦.៥១៥នាក់ កើនឡើង៣២,៨៩% ក្នុងនោះ
ភ្ញៀវជាតិ ៧៥.១៦០នាក់ កើនឡើង៣៣,២៣%
ភ្ញៀវបរទេស ១.៣៥៥នាក់ កើនឡើង១៦,៣០%
២. មានភ្ញៀវចូលតាមព្រលាន យន្តហោះអន្តរជាតិខេត្តព្រះសីហនុ ចំនួន០៣ជើង ស្មើនឹង១៥៩នាក់ ចយ ចុះ២៩,៦៤% ក្នុងនោះភ្ញៀវជាតិ០២នាក់ ថយចុះ៥០% . ភ្ញៀវអន្តរជាតិ ១៥៧នាក់ ថយ ចុះ២៧,២៩%។
៣. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះ នានាសរុប៨០០នាក់ កើនឡើង៤០,៥៩% ក្នុងនោះ
ភ្ញៀវជាតិ៤៦៧នាក់ កើនឡើង៩៦,២១%
ភ្ញៀវបរទេស៣៣៣នាក់ កើនឡើង០,៦០% ៕
ផ្សាយ:ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា