លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុង (ជិះរថយន្តក្រុង) ដោយមិនបង់ប្រាក់ ដេីម្បីធ្វេីដំណេីរទៅស្រុកកំណេីតក្នុងថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ.
(ខេត្តព្រះសីហនុ): នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត ព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានអញ្ជេីញចុះសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុង (ជិះរថយន្តក្រុង) ដោយមិនបង់ប្រាក់ ដេីម្បីធ្វេីដំណេីរទៅស្រុកកំណេីតក្នុងថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅទីតាំងវេទិកា ៧មករា ស្ថិតនៅក្នុងសង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
លោកអភិបាលរង ក៏បានពាំនាំនូវប្រសាសន៍ជូនពររបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ក្នុងឱកាសនៃពិធីបុណ្យ ភ្ជុំបិណ្ឌ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វេីដំណេីរប្រកបដោយសុវត្ថិភាពទាំងទៅទាំងមក គ្រប់ពេលវេលា និងគ្រប់ ទីកន្លែងមានសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមទទួលបានសំណាងល្អ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាស្មារតីវាងវៃ និងជោគជ័យគ្រប់ភារកិច្ច ។
សូមបញ្ជាក់ផងដែរថា យោងតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥រដ្ឋបាលរាជធានីភ្នំពេញក្នុងខេត្តក្រុង នឹងរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុក កំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។
ផ្សាយ:ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥
ដោយ:សៅ វាសនា