ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមពិធីបុណ្យសព ឧបាសក អ៊ុំ សឹង្ហះ នៅស្រុកស្អាង ខេត្តកណ្តាល.
(ខេត្តកណ្តាល): នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួម ពិធីបុណ្យសព ឧបាសក អ៊ុំ សឹង្ហះ ដែលបានទទួលមរណៈភាព ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ ដែលត្រូវជាឪពុក ក្មេក ឯកឧត្តម សេង ថានី អនុរដ្ឋលេខាធិការ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កម្មវិធីបុណ្យ ប្រព្រឹត្តទៅនៅភូមិព្រៃខ្មែរ ស្រុកស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល។
ផ្សាយ:ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)