លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ភាន ឆវ័ន្ត ប្រធានពន្ធនាគារ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ មន្ត្រី និងជនជាប់ឃុំដែលមានចំណាត់ថ្នាក់សន្តិសុខទាប រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ធ្វើនៅសាលាបុណ្យក្នុងពន្ធនាគារ ដោយបាននិមន្តព្រះសង្ឃចំនួន០៥អង្គ តាអាចារ្យចំនួន០១នាក់

ពន្ធនាគារខេត្តសៀមរាប បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ធ្វើនៅសាលាបុណ្យក្នុងពន្ធនាគារខេត្តសៀមរាប។

សៀមរាប ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ភាន ឆវ័ន្ត ប្រធានពន្ធនាគារ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ មន្ត្រី និងជនជាប់ឃុំដែលមានចំណាត់ថ្នាក់សន្តិសុខទាប រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ធ្វើនៅសាលាបុណ្យក្នុងពន្ធនាគារ ដោយបាននិមន្តព្រះសង្ឃចំនួន០៥អង្គ តាអាចារ្យចំនួន០១នាក់ សូត្រមន្ត បង្សុកូល រាប់បាត្រឆ្លង ដើម្បីឧទ្ធិសកុសលផលបុណ្យជូនបុព្វការីជន និងញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបាននិមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំដល់ជនជាប់ឃុំតាមអគារ និងកន្លែងមន្ត្រីធ្វើការ។ ពិធីបុណ្យនេះអង្គភាពក៏បានប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃ ដើម្បីយកទៅប្រើប្រាស់គង់ចាំព្រះវស្សាផងដែរ។

ព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តសៀមរាប។

រូបភាព ៖ ពន្ធនាគារខេត្តសៀមរាប

ព័ត៌មានដែលជាប់ទាក់ទង