ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវសិរីកាញ្ចនពង្សធិមុត្តរាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែ សួនសុភី ស សុខា ព្រមទាំងបុត្រាបុត្រី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣
ពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តព្រះឥន្ទសាមគ្គីធម៌
នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវសិរីកាញ្ចនពង្សធិមុត្តរាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែ សួនសុភី ស សុខា ព្រមទាំងបុត្រាបុត្រី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។
ជាមួយគ្នានេះ ពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តព្រះឥន្ទសាមគ្គីធម៌នេះ ក៏ដើម្បីរួបរួមបច្ច័យគ្នា ជួយឧបត្ថម្ភសងថ្លៃដី ពង្រីកទីធ្លាសាកលវិទ្យាល័យ សម្តេចមហាសង្ឃរាជ បួរ គ្រី ផងដែរ៕