ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញចូលរួមការទទួលជួបសម្តែងការគួរសម របស់លោក ហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល ១ភាគរយ

ភ្នំពេញ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញចូលរួមការទទួលជួបសម្តែងការគួរសម របស់លោក ហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល១ភាគរយ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រពេញទំហឹងចំពោះការវិនិយោគ ដោយគិតគូរទៅលើការប្រែប្រួលអាកាសធាតុ រួមនឹងការបណ្តុះបណ្តាលធនធានជំនាន់ក្រោយ តាមរយៈអង្គការ STEM។

ព័ត៌មានដែលជាប់ទាក់ទង