ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការសម្របសម្រួលជូនដល់ ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ តាមរយៈប្រព័ន្ធអន ឡាញ ZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
(ខេត្តព្រះសីហនុ):នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការសម្របសម្រួលជូនដល់ ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ តាមរយៈប្រព័ន្ធអន ឡាញ ZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះក៏មានការអញ្ចេីញចូលរួមពីសំណាក់លោកអភិបាលរង ប្រធានរដ្ឋបាលខេត្ត អភិបាលស្រុក លោក-លោកស្រី និងមន្ត្រីជំនាញរបស់មន្ទីរពាក់ព័ន្ធជាច្រេីននាក់ទៀតផងដែរ។
ផ្សាយ:ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)