ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ​អភិបាលខេត្តព្រះសីហនុ​ ផ្តាំផ្ញើ​ដល់អភិបាលក្រុងកោះរ៉ុងថ្មីត្រូវខិតខំធ្វេីការ និងអភិវឌ្ឍន៍ក្នុងតំបន់អោយកាន់តែ​រីកចំរេីន​ និងមានភាពទាក់ទាញ.

(ខេត្តព្រះសីហនុ)​៖ ពិធី​ប្រកាស​តែងតាំង​អភិបាល​ក្រុងកោះរ៉ុង ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ​ អភិបាលរង​ខេត្ត​ អភិបាល​ក្រុង​ ប្រធាន​មន្ទីរ​ មន្ត្រី​រដ្ឋបាល​ខត្ត​ ភ្ញៀវជាតិ​ និងអន្តរជាតិ នាព្រឹកថ្ងៃ​ទី៩ ខែកញ្ញា​ ឆ្នាំ២០២៥​ ស្ថិតនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ បានមាន ប្រសាសន៍​ផ្តាំ​ផ្ញើ​ដល់អភិបាលក្រុងកោះរ៉ុងគឺ លោក រាជ សុវណ្ណ ដែលទើបទទួលតំណែងថ្មីនាពេលនេះត្រូវបង្កើនការដឹកនាំក្រុងកោះរ៉ុងឲ្យមានការអភិវឌ្ឍន៍រីកចម្រើន ជួយសម្រួលពន្លឿនការងារនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរ ក្នុងការឆ្លើយតបបានទាន់ពេល វេលានូវសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រប តាមគោលនយោបាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ។

ក្នុងពិធីប្រកាសតែងតាំងលោក រាជ សុវណ្ណ ជាអភិបាល ក្រុងកោះរ៉ុងនេះគឺជំនួសតំណែងរបស់លោក នួន ប៊ុនថុល ដែលទៅទទួលតំណែងថ្មីជា អភិបាលក្រុងកំពង់សោម ក្នុងនោះក៏មានការប្រកាសតែងតាំង អភិបាលរងក្រុងកោះរ៉ុងផងដែរ តបតាមប្រកាសលេខ ៦៧៥អនក្រ.តត ស្តីពីការតែងតាំងឋានន្តរស័ក្តិមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ ។

ឯកឧត្តម ម៉ាង​ ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំ ដល់គណៈបញ្ជាការឯកភាពក្រុង ត្រូវសហការជាមួយក្រសួង ស្ថាប័ន មន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីការពារនឹងទប់ស្កាត់ឱ្យបានជាដាច់ខាត រាល់ការកាប់បំផ្លាញ និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ដូចនេះក្នុង នាមគណៈបញ្ជាការឯកភាពក្រុង ត្រូវគ្រប់គ្រង់ដីចំណីឆ្នេរឱ្យបានម៉ឺង ម៉ាត់តាមប្លង់គោល រាល់ការសាងសង់ត្រូវមានលិខិតអនុញ្ញាតឱ្យបាន ត្រឹមត្រូវ ហើយគណៈបញ្ជាការឯកភាពក្រុង ត្រូវសហការជាមួយដៃគូរ អភិវឌ្ឍន៍ក្នុងការរៀបចំសម្អាតបរិស្ថាន អនាម័យ និងសោភ័ណភាព តំបន់ឆ្នេរ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែ

ច្រើន ជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព» ។

 

ដូច្នេះគណៈបញ្ជាការភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងគ្រប់ គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពបទល្មើស និងការប៉ុនប៉ងបង្កភាពចលាចល ភាពវឹកវរ និងអសន្តិសុខសង្គម ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ រួមចំណែកក្នុងការទាក់ទាញទេសចរជាតិ អន្តរជាតិ និងអ្នក វិនិយោគមកកាន់តំបន់កោះ កាន់តែច្រើនបន្ថែមទៀតបង្កើនជីវភាព ដល់ប្រជាពលរដ្ឋ និងបង្កើនសេដ្ឋកិច្ចដល់សង្គម។

លោក រាជ សុវណ្ណ ដែលបានចូលកាន់មុខតំណែងជាអភិបាលក្រុង កោះរ៉ុង បានធ្វើការប្តេជ្ញាចិត្ត ក្នុងការបំពេញតួនាទីឲ្យបានល្អ ក្នុងការបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព តម្លាភាពពង្រីកកិច្ចសហការស្អិតរមួតជាមួយកងកម្លាំងប្រដាប់អាវុធ បណ្តា មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធនានាក្នុងក្រុងកោះរ៉ុង សំដៅកែប្រែ​ និងលើកស្ទួយជីវភាពរស់នៅ សុខមាលភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល អាណត្តិ​ទី៧ នេះផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​៩ ខែកញ្ញា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា

 

ព័ត៌មានដែលជាប់ទាក់ទង