រដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញប្រារព្ធពិធីដាក់បិណ្ឌ និងកាន់បិណ្ឌថ្ងៃទី១ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ.
(ខេត្តព្រះសីហនុ): ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ ព្រមទាំងលោកជំទាវ អភិបាលរងខេត្ត លោកឧកញ៉ា លោក-លោកស្រី ប្រធានមន្ទីរ អភិបាលស្រុក និងញាតិញោមពុទ្ធបរិសទ័្ធចំណុះជេីងវត្ត បានអញ្ជើញ ប្រារព្ធពិធីកាន់បិណ្ឌ១ នៃ ពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនមានជាអាទិ៍៖
១-អង្គរ ៦បាវ៣០០ គក
២-មី ២កេសធំ
៣-ត្រីខ ២កេសធំ
៤-ប្រេងឆា ១កេស
៥-កាហ្វេ១០ កញ្ចប់ធំ
៦-ទឹកត្រី ១០យូ
៧-ទឹកស៊ីអីវ១០យូ
៨-ទឹកសុទ្ធ ១៥ កេស
៩-ចង្ហាន់ស្រាក់ (បាយ សម្ល) ៤០ស្រាក់
១០-ភេសជ្ជៈ ៤០កន្ត្រក ព្រមទាំងបច្ច័យកសាងមួយចំនួនសំរាប់ប្រេីប្រាស់ក្នុងវត្តអារម និងប្រគេនព្រះសង្ឍ ដូនជី តាជីតាផងដែរ។
សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិស កុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្ឋានដែលបាន ចែកឋានទៅ ។
ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖
ទី១ ៖ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅ ប្រគេនព្រះសង្ឃ ។
ទី២ ៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋ តែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសធាជ្រះថ្លា ដែលបានថ្វាយទាន ចំពោះភិក្ខុសង្ឃក្នុងរយៈពេល១៤ថ្ងៃកន្លងមក។
ផ្សាយ:ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)