ឯកឧត្តម​ គួច​ ចំរើន​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល​ បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់គណៈកម្មាធិការសាខាកាកទក្រហមកម្ពុជា.


ខេត្តកណ្តាល៖រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការសាខាកាកទក្រហមកម្ពុជាខេត្តកណ្តាល បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ ស្ដីពីការងាររៀបចំជ្រើសរើសមន្ត្រីមួយចំនួនបំពេញសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ចំនួន៣ រួមមាន៖ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ ,អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពញាឮ និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ នៅសាលប្រជុំទីស្នាក់ការសាខា ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ លោកជំទាវហេរញ្ញិកសាខា លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងនាយក នាយករង នាយិការង និងមន្ត្រីក្រុមប្រតិបត្តិសាខា។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារមនុស្សធម៌នាពេលកន្លងមកបានយ៉ាងល្អប្រសើរ ពិសេសបានផ្ដល់នូវជំនួយសង្គ្រោះជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ អគ្គីភ័យឆាប់ឆេះផ្ទះ ចាស់ជរាគ្មានទីពឹង និងជនក្រីក្រមានជំងឺរ៉ាំរ៉ៃ ពិសេសបានខិតខំគៀងគរនៅអំណោយមនុស្សធម៌ក្នុងការជួយឧបត្ថម្ភដល់ជនភាសសឹក និងវរៈកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន ក្នុងការការពារបូរណភាពទឹកដី ពីការឆ្លៀតពានពីប្រទេសដទៃ ប្រកបដោយភាពអង់អាចក្លាហានបំផុត។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានណែនាំដល់លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងនាយក នាយករង នាយិការង និងមន្ត្រីក្រុមប្រតិបត្តិសាខា ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារវីរៈកងទ័ព នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលមានជីវភាពខ្វះខាត មានជំងឺប្រចាំកាយ ត្រូវយកចិត្តទុកដាក់ជួយទំនប់បម្រុង និងមើលថែពួកគាត់ឱ្យបានល្អជំនួសបងប្អូនវីរៈកងទ័ពដែលកំពុងតែការពារមរណភាពទឹកដីប្រកបដោយភាពក្លាហាន ពីការឆ្លៀតពានរបស់សៀម នៅតំបន់ព្រំដែន ដើម្បីកុំឱ្យពួកគាត់មានការព្រួយបារម្ភពីក្រុមគ្រួសាររបស់ពួកគាត់។

 

ផ្សាយ​:ថ្ងៃទី​៥ ខែកញ្ញា​ ឆ្នាំ២០២៥

ប្រភព​:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង