លោក ផល ចាន់សូឌី អនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ទទួលបន្ទុកផ្នែកសប្បុរសធម៌ តំណាងឲ្យ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព
ព្រមទាំងទីប្រឹក្សាសមាគម
១.លោករ៉េត ឌីណេត
២.លោក លី វីឡា
៣.លោកស្រី កើ សារ៉ស់
បានអញ្ជើញទៅ ចូលរួមរំលែកទុក្ខ សមាជិកអ្នកយកព័ត៌មានរបស់អង្គភាពគេហទំព័រសារព័ត៍មាន ASEAN DAILY នៅភូមិប្រវឹកពង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ព្រមទាំងយកថវិកាមួយចំនួនប្រគល់ជូន លោក ស៊ឹម អំណត់ ជាភ្នាក់ងារយកព័ត៌មានរបស់អង្គភាពសារព័ត៌មាន ASEAN DAILY ដោយគាត់មានទុក្ខជាទម្ងន់ដោយសារឪពុកបង្កើតបានលាចាកលោកហើយ ដោយរោគាពាធ នៅវេលាម៉ោង ៩:១៣នាទីយប់ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ លោក ផល ចាន់សូឌី អនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ទទួលបន្ទុកផ្នែកសប្បុរសធម៌
នារសៀល ថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជំនួសឱ្យ លោក មីន ចាន់ធីប្រធានសមាគមសម្ព័ន្ធយុវជសារព័ត៌មានដើម្បីសន្តិភាព នាំយកថវិកាមួយចំនួនប្រគល់ជូន លោក ស៊ឹម អំណត់ ព្រមទាំងក្រុមគ្រួសារ ដែលជាភ្នាក់ងារយកព័ត៌មានរបស់អង្គភាពសារព័ត៌មាន ASEAN DAILY ដែលកំពុងមានទុក្ខជាទម្ងន់ដោយលោកឪពុកបង្កើតបានលាចាក ដោយរោគាពាធ
ក្នុងឱកាសនេះដែរ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានធ្វើការផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខនៃគ្រួសារសពលោក សុឹមអំណត់ ព្រមទាំងក្រុមគ្រួសារនៃសព ដែលជា ភ្នាក់ងារយកព័ត៌មានរបស់អង្គភាពសារព័ត៌មាន ASEAN DAILY ដែលកំពុងមានទុក្ខក្រៀមក្រំ
ជាចុងក្រោយ ខ្ញុំបាទ សុឹម អំណត់ ព្រមទាំងក្រុមគ្រួសារមានទីលំនៅបច្ចុប្បន្នរស់នៅភូមិប្រវឹកពង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពុងស្ពឺ
សូមគោរពជូនពរ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងលោកផល ចាន់សូឌី អនុប្រធាន សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពព្រមទាំងក្រុមការងារឲ្យជួបពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀនឃ្លាតឡើយ៕