ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំផែនការដំណើរការអាកាសយានដ្ឋាន អន្តរជាតិតេជោ.
(ខេត្តកណ្តាល)៖កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្នុងកិច្ចប្រជុំផែនការដំណើរការអាកាសយានដ្ឋាន អន្តរជាតិតេជោ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ស្រុកស្អាង ស្ថាប័ន និងមន្ទីរពាក់ព័ន្ធ ជាច្រេីនផងដែរ។
សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការ ដ្ឋានអាកាសចរណ៍ស៊ីវិល បានកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋាន អន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ហេីយបានកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ផ្សាយ:ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥
ប្រភព:រដ្ឋបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)