ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពដីសម្បទានសង្គមកិច្ច និងបន្តចុះពិនិត្យមណ្ឌលសុខភាពស្ទឹងហាវ។
(ខេត្តព្រះសីហនុ):នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យស្ថានភាពដីសម្បទានសង្គមកិច្ច និងបន្តចុះពិនិត្យមណ្ឌលសុខភាពស្ទឹងហាវ ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោក អភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធទាំងប៉ូលីស ប៉េអុឹម និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀត ស្ថិតនៅភូមិទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ ព្រមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវដែលជានិច្ចកាលតែងតែយកទុកដាក់ពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់កាល:ទេស:។
លេីសពីនេះ ឯកឧត្តម ក៏បានធ្វេីការសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយបងប្អូន ពូមីង ដែលជាអតីតយុវជន ហេីយបានធ្វេីការណែនាំដល់បងប្អូនធ្វេីការដាំដុះបន្លែ ចិញ្ចឹមសត្វបន្ថែម ដែលអាចជួយសម្រួលដល់ជីវភាពរស់នៅប្រចាំនិងកាត់បន្ថយចំណាយប្រចាំថ្ងៃ ព្រមទាំងប្រគល់ជូននូវថវិកាមួយចំនួនបងប្អូនផងដែរ។
បន្ទាប់ពីពិនិត្យស្ថានភាពដីសម្បទានសង្គមកិច្ចរួចនៅវេលារសៀលថ្ងៃដដែល ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បន្តចុះពិនិត្យមណ្ឌលសុខភាពអូរតាសេក និងវឌ្ឍនភាពនៃការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមណ្ឌលសុខភាពស្ទឹងហាវ ដោយក្នុងនោះ ឯកឧត្តម អភិបាលខេត្ត បានស្តាប់ការបង្ហាញអំពីទម្រង់បច្ចេកទេសទាំងស្រុងនៃការសាងសង់អគារក្នុងមណ្ឌលសុខភាពស្រុកស្ទឹងហាវ រួចធ្វេីការណែនាំចង្អុលបន្ថែមចំពោះចំនុចខ្វះខាតក្នុងទីតាំងដែលត្រូវកែលម្អបំពាក់គ្រឿងសំភារ:បរិក្ខានានា ជាពិសេសផ្តាំផ្ញេីដល់លោកគ្រូ-អ្នកគ្រូពេទ្យត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ក្នុងការមេីលថែដល់អ្នកជំងឺដែលបានមកទទួលសេវានៅមណ្ឌលសុខភាពនេះ ព្រមទាំងបានប្រគល់ជូននូវថវិកាមួយចំនួនដល់ស្រ្តីដែលកំពុងសម្រាក់ព្យាបាល និងសម្រាល់កូនផងដែរ។
ផ្សាយ:ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីនិងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)