លោក ផល ចាន់សូឌី អនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ទទួលបន្ទុកផ្នែកសប្បុរសធម៌ តំណាងឲ្យ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានអញ្ជើញទៅ សួរសុខទុក្ខ លោក អាន់ វណ្ណា សមាជិកអ្នកយកព័ត៌មានរបស់អង្គភាពគេហទំព័រសារព័ត៍មាន ASEAN DAILY នៅមន្ទីរពេទ្យជាតិ តេជោសន្តិភា

 

(រាជធានី​ភ្នំពេញ)​: នារសៀលថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ នេះ​ លោក ផល ចាន់សូឌី អនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ទទួលបន្ទុកផ្នែក សប្បុរសធម៌តំណាងលោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធ យុវជនសារព័ត៌មានដើម្បីសន្តិភាព ព្រមទាំងសមាជិកអង្គភាពសារព័ត៌មានមួយចំនួនទៀត បានអញ្ជើញចុះ សួរសុខទុក្ខ សមាជិកក្រុមការងាររបស់​គេហទំព័រ​អង្គភាពសារព័ត៌មាន​ ASEAN DAILY​ នៅមន្ទីរពេទ្យជាតិ តេជោ​សន្តិភាព​ នៅ​រាជធានី​ភ្នំពេញ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក ផល ចាន់សូឌី ក៏បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខ​របស់លោក​ មីន​ ចាន់ធី​ ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មាន​ ដើម្បីសន្តិភាព​ ដែលជានិច្ចកាលលោកប្រធានតែងតែគិតគូរដល់ទុក្ខលំបាក់របស់សមាជិកក្រុមការងារ ក៏ដូចជាសូមជូនពរអោយឆាប់ជាសះស្បេីយពីជម្ងឺ ព្រមទាំងនាំយកថវិកាមួយចំនួនប្រគល់ ជូន លោក អាន់ វណ្ណា ជាភ្នាក់ងារយកព័ត៌មានរបស់ អង្គភាពសារព័ត៌មាន ASEAN DAILY ទុកសម្រាប់ជួយសម្រាល់ការលំបាក់របស់គ្រួសារលោកដែលកំពុងមានជំងឺគ្រុនឈាមសម្រាកនៅមន្ទីរពេទ្យផងដែរ។

លោក​ អាន់ វណ្ណា ព្រមទាំងភរិយា​ ដែលមានទីលំនៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត បច្ចុប្បន្នរស់នៅភូមិអណ្តូង១ សង្កាត់គោរកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ​ ក៏បានគោរពជូនពរលោក​ ផល​ ចាន់​សូ​ឌី​និង លោក​ លោក មីន ចាន់ធី ប្រធានសមាគម សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និង ក្រុមការងារឲ្យជួបពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀនឃ្លាតឡើយ៕

 

ផ្សាយ​:ថ្ងៃទី​៣១ ខែសីហា​ ឆ្នាំ២០២៥​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង