(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ និងលោកស្រី Bridgette L. Walker ភារធារីស្តីទីនៃស្ថានទូត សហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលើកស្លាកអបអរ សាទរខួប ៧៥ឆ្នាំនៃមិត្តភាពកម្ពុជា-សហរដ្ឋអាមេរិក ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់១ ក្រុង ព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត គូសបញ្ជាក់ថាចំណងមិត្តភាពការទូតកម្ពុជា-សហរដ្ឋអាមេរិក គឺជាមោទនភាព មួយរវាងប្រទេសទាំងពីរដែលកើតមានឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មកម្ល៉េះហេីយក្នុងឆ្នាំ១៩៥៥ សហរដ្ឋអាមេរិកបាន ឧបត្ថម្ភការសាងសង់ផ្លូវមិត្តភាពខ្មែរ-អាមេរិកមួយខ្សែ ដែលគ្រប់គ្នា ស្គាល់ថាជាផ្លូវជាតិលេខ៤ នោះដើម្បីជានិមិត្តរូបនៃ មិត្តភាព និងភាពជាដៃគូចីរកាល។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បន្ថែមទៀតថាសព្វថ្ងៃផ្លូវជាតិលេខបួនបានដេីរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ ក្នុងការដឹកជញ្ជូនទំនិញ-ឥវ៉ាន់ចេញចូលពីបរទេសតាមរយ:កំពង់ផែក្រុងព្រះសីហនុតភ្ជាប់ទៅកាន់បណ្តាខេត្តដ៏ទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា.
ផ្សាយ:ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីនិងជាប្រធានប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)