អភិបាល​ខេត្ត​ព្រះសីហនុ​: ផ្តាំផ្ញើ​អោយបក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥​ សូមអោយបញ្ចេញអោយអស់ពីសមត្ថភាព…

(ខេត្ត​ព្រះសីហនុ)​: ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥​ ​ឯកឧត្តម​ ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមបើកកញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨ ដល់២៩ ខែសីហា ឆ្នាំ២០២៥ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុង ព្រះសីហនុ ។

យោងតាមលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រះសីហនុ បានឲ្យដឹងថា ឆ្នាំសិក្សា ២០២៤-២០២៥ ខេត្តព្រះ សីហនុ មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំនួន ៥មណ្ឌល ក្នុងនោះក្រុងព្រះសីហនុ មាន៣មណ្ឌល និងស្រុកព្រៃនប់មាន ២មណ្ឌល ស្មើ នឹង ៩២បន្ទប់ ដែលមានបេក្ខជនសរុបចំនួន ២,២២៤នាក់ ស្រី១,១៥០នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យ មសិក្សាទុតិយភូមិមានគណមេប្រយោគ ទូទាំងខេត្តចំនួន ៤នាក់ ស្រី ២នាក់ អង្គភាពប្រឆាំងអំពើពុករលួយ ៨នាក់ អប្បមាទូទាំងខេត្តចំនួន ១១នាក់ ស្រី ៣នាក់ ជំនួយការអប្បមាទ ៥១នាក់ ស្រី ៤០នាក់ ។

ក្នុងឱកាសបើកស្រោមសំណេរឯកសារ វីញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ នៅ សាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយប្អូនៗជាសិស្ស ថ្នាក់ទី១២ ទាំងអស់ ដោយគូសបញ្ជាក់ថា ថ្ងៃនេះជាមោទនភាពដែលប្អូនៗបានខិតខំ សិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមក ហើយសម្រាប់ថ្ងៃនេះប្អូនៗត្រូវបញ្ចេញឱ្យអស់លទ្ធភាពនូវចំណេះដឹងរបស់ប្អូនៗ ដែលទទួលបាននាពេលកន្លងមក ព្រោះ កាលណាបើយើងចេះ យើងនឹងប្រឡង ជាប់ទាំងអស់គ្នា និងសូមជូនពរឪ្យប្អូន ៗប្រឡងឱ្យបានជាប់ទាំងអស់ គ្នា នឹង ទទួលបាននិទ្ទេស A គ្រប់គ្នា ហើយបើ ប្អូនប្រឡងទទួលបាន និទ្ទេស A និង ទទួលបានរង្វាន់លើកទឹកចិត្តពីរដ្ឋបាល ខេត្ត ក៏ដូចជាឯកឧត្តម ប្រធានក្រុមការ ងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ផងដែរ ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមទៀតថា ចំពោះវិញ្ញាសារត្រូវបានចាក់សោបិទជិតល្អ មិន មានការរហែកនោះទេ ទន្ទឹមនោះដោយ មានការចូលរួមពិនិត្យលើស្រោមសំណេរពី គណៈមេប្រយោគ និងបេក្ខជនប្រឡងបាន ចុះហត្ថលេខាលើសំណេរប្រឡងផងដែរ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ នៅតាមមណ្ឌលប្រឡងទាំង ៥នៅក្នុងក្រុងព្រះសីហនុ ក៏ដូចជាមណ្ឌល ក្នុងស្រុកព្រៃនប់ មានសភាពស្ងៀម ស្ងាត់ ល្អ ដោយមានការចូលរួមការពារសន្តិសុខ សុវត្ថិភាពដោយកងកម្លាំងសមត្ថកិច្ច មានដូចជា កម្លាំងស្នងការនគរបាល និង កងរាជអាវុធហត្ថផងដែរ.

 

ផ្សាយ​:ថ្ងៃទី​២៨ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង