លោក ឃាង ភារម្យ​ ” គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគ ចំនួន ៣៨៧ គម្រោងតាមរយៈកម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្ត “. ​

(ខេត្ត​ព្រះសីហនុ)​: គិតត្រឹមថ្ងៃ២៧ ខែសីហា ឆ្នាំ២០២៥ ខេត្ត ព្រះសីហនុ ទទួលបានគម្រោងវិនិយោគ ចំនួន ៣៨៧ គម្រោងតាមរយៈកម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ.

យោងតាម លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាល ខេត្តព្រះសីហនុ បានអោយដឹងថា គិតត្រឹម ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៥ គម្រោង ដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ មានសរុបចំនួន ៣៨៧គម្រោង ក្នុងនោះ គម្រោងដែលទទួលបានលិខិតអនុញ្ញាត ជាគោលការណ៍មានចំនួន ៣៧៥ គម្រោង

មានទុនវិនិយោគសរុបប្រមាណ ៧ ៨៩១លានដុល្លាអាមេរិក និងប៉ានស្មានអា ចបង្កើតឱកាសការងារ ៥៦ ៧០០កន្លែង ក្នុងនោះ៖

១. គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមាន ចំនួន ១៧៦គម្រោង មានទុនវិនិយោគ ប្រមាណ ៣៦៨០ លានដុល្លាអាមេរិក

២. គម្រោងថ្មីមានចំនួន ១៦១នគម្រោង មានទុនវិនិយោគប្រមាណ ៣ ១៥០លាន ដុល្លាអាមេរិក

៣. ការពង្រីកគម្រោងមានចំនួន ២៥គម្រោងទុនវិនិយោគប្រមាណ ៨៩៨លានដុល្លាអាមេរិក

៤. គម្រោងវិនិយោគដែលមានស្រាប់មាន ចំនួន ១៣គម្រោង មានទុនវិនិយោគ ប្រមាណ៣៥ លានដុល្លាអាមេរិក

 

ផ្សាយ​:ថ្ងៃទី​២៧ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង