លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព អញ្ជើញចូលរួមកិច្ចសន្ទនា ស្ដីពី សារព័ត៌មានសន្តិភាព វេទិកាសាធារណៈ ជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ACT ( ក ដ ទ).
(ភ្នំពេញ): ព្រឹកថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២៥ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាចាងហ្វាងការផ្សាយក្នុងអង្គភាពគេហទំព័រសារព័ត៌មាន ASEAN DAILY បានអញ្ជើញចូលរួមកិច្ចសន្ទនាស្ដីពីសារព័ត៌មានសន្តិភាព វេទិកាសាធារណៈ ជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ACT ( ក ដ ទ) វេទិកានោះដឹកនាំដោយ អ្នកស្រីនាយិកា ស្រី សុធាវី, អ្នកគ្រូ ខែម នីតសារ៉ា,លោកគ្រូ លន់ ឧត្តម និងមានការចូលរួមពីអ្នកសារព័ត៌មាន និងចាងហ្វាងអង្គភាពសារព័ត៌មានជាច្រេីនរូបទៀត នៅរាជធានីភ្នំពេញ.
គោលបំណងរបស់វេទិកាសាធារណៈ ជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ACT ( ក ដ ទ) គឺផ្តោតទៅលេីចំនុចសំខាន់ៗមួយចំនួនដូចជា:
១.ពង្រឹងការយល់ដឹងស្ដីពីសាព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយបែបសន្តិភាព
២.ផ្ដល់ការចូលរួមរបស់បណ្ដាញក្នុងការចែករំលែកជជែកពីបទពិសោធន៍និងបញ្ហាកើតឡើង
៣.ពង្រឹងទំនាក់ទំនងនិងសហការល្អរវាងអ្នកសារព័ត៌មាន
ដោយឡែកក្នុង វេទិកាសាធារណៈនេះក៏មានការចូលរួមជជែកវែកពីអ្នកសារព័ត៌មានប្រមាណជា៣០រូបផងដែរដើម្បីធ្វេីការពិភាក្សាចែករំលែក បទពិសោធន៍ និងបញ្ហាកើតឡើងក្នុងការពង្រឹងទំនាក់ទំនង និងសហការល្អរវាងអ្នកសារព័ត៌មានគ្នា និងគ្នា.
ជាចុងក្រោយលោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាចាងហ្វាងការផ្សាយក្នុងអង្គភាពគេហទំព័រសារព័ត៌មាន ASEAN DAILY ក៏បានថ្លែងអំណអរគុណដល់អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ACT (ក ដ ទ ) ដែលបានបើកវគ្គជួបជុំជាមួយអ្នកសារព័ត៌មានទូទៅផងដែរ.
ផ្សាយ:ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥