ឯកឧត្តម ឈួរ សុបញ្ញា: ទោះពេលនេះចប់ភារកិច្ចក្នុងការបម្រើជាតិក៏ពិតមែន ប៉ុន្តែនិវត្តជន និងអតីតយុទ្ធជននៅតែជាគ្រាប់ពេជ្រ និងដំបូលដ៏កក់ក្តៅក្នុងការបន្តជួយ ជ្រោមជ្រែងទៅដល់យុវជនជំនាន់ក្រោយៗទៀត.

(ខេត្តកំពង់ស្ពឺ)​: នៅថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំដំណាក់រាំង និងគណៈកម្មាធិការ គណបក្សឃុំដំណាក់រាំង បានបានរៀបចំកម្មវិធី រម្លឹកគុណនិវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនី ជ័យ ខេត្តកំពង់ស្ពឺ ព្រមទាំងនាំយកនៅវត្ថុអនុស្សាវរីយ៍ ជូននិវត្តជន ចំនួន ៣៥នាក់ ក្នុងម្នាក់ទទួល បាន៖ ផ្លែឈើ ១កន្ត្រក់ សារ៉ុង១ ក្រមា១ និងថវិកា មួយចំនួន ក្រោមអធិបតីភាពឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានិងជាប្រធាន ក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង។

លោក មោក ឌឹម មេឃុំដំណាក់រាំងថ្លែងថា ការ ជួបជុំគ្នានេះ គ្នានេះ គឺជាការរំលឹកដឹងគុណ អតីតមន្ត្រីរាជការ ស៊ីវិល ដែលបានខិតខំតស៊ូអត់ធ្មត់ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល ក្នុងការការពារ និងអភិវឌ្ឍន៍ ប្រទេសជាតិ ពិសេសបានកសាងកេរ្តិ៍តំណែល និង ស្នាដៃដ៏មានសារៈសំខាន់ ទាំងការផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗជាច្រើន សម្រាប់មន្ត្រី រាជការជំនាន់ក្រោយរៀនសូត្រ និងយកទៅអនុវត្ត តាម។ លោកបានក្រើនរំលឹកដល់និវត្តន៍ជនទាំងអស់ ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ និងខិតខំចូលរួម ថែរក្សាការពារសមិទ្ធផលសង្គម ឱ្យបានគង់វង់យូរអង្វែង ឱ្យបានគង់វង់យូរអង្វែង ដល់កូនចៅជំនាន់ក្រោយៗទៀត។ ព្រមជាមួយគ្នា នេះដើម្បីពង្រឹងស្មារតីប្រកបដោយមនោសញ្ចេតនា កតញ្ញូតាធម៌ រវាងមន្ត្រីកំពុងបម្រើការងារ និងមន្ត្រី ចូលនិវត្តន៍ ដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលា បំពេញការងារកន្លងមកប្រកបដោយឆន្ទៈមនសិការ ក្នុងបុព្វហេតុជាតិ និងប្រជាជន ព្រមទាំងបង្ហាញពី ការយកចិត្តទុកដាក់ដល់និវត្តជនជាអតីតមន្ត្រីរាជការ ស៊ីវិល និងអតីតយុទ្ធជន ដែលជាការផ្សាភ្ជាប់រវាងមន្ត្រី អន្តរជំនាន់ (មន្ត្រីជំនាន់មុននិងជំនាន់ក្រោយ) និងជាការ បង្ហាញពីការអនុវត្តគោលនយោបាយរក្សាចាស់បង្កើតថ្មី ក្នុងស្មារតីបណ្តុះអ្នកវេន។

ឯកឧត្តម ឈួរ សុបញ្ញា ថ្លែងថា មុនឆ្នាំ២០១៥ កត្តា សេដ្ឋកិច្ច-សង្គម របស់ព្រះរាជាណាចក្រកម្ពុជានៅ មានកម្រិតទាប ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុង មានភាពសកម្មផ្តោតជាយុទ្ធសាស្ត្រលើអាទិភាពទាំង៤ គឺភ្លើង ផ្លូវ ទឹក និងធនធានមនុស្ស នោះអត្រាប្រាក់សោ ធន៍និវត្តរបស់មន្ត្រីរាជការស៊ីវិលនៅមានកម្រិតមិនទាន់ សមស្រប និងមិនទាន់មានសង្គតិភាពជាមួយស្ថានភាព នៃការរស់នៅជាក់ស្តែងនៅឡើយ គឺ ប្រាក់សោធន និរត្តន៍អតិបរមាគឺនៅរង្វង់៩០,០០០រៀល។ ខណៈ ស្ថានភាពសេដ្ឋកិច្ច-សង្គមមានដំណើរវិវឌ្ឍន៍ល្អប្រសើរ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច៧.៧%ថេរ ចាប់ពី ឆ្នាំ២០១៥ មក រាជរដ្ឋាភិបាលបានសម្រេចដំឡើង ប្រាក់សោធននិវត្តន៍អតិបរមាចាប់ពី៣០០,០០០រៀល រហូតមកដល់បច្ចុប្បន្នគឺ ៨៤៥,០០០រៀល ។

ឯកឧត្តមបានបន្តទៀតថា មន្ត្រីនិវត្តជនជាបុគ្គលដែល ឆ្លងកាត់ការលំបាកយ៉ាងជូរចត់ក្នុងអតីតកាល និង ការរៀបចំស្ដារឡើងវិញនូវប្រព័ន្ធរដ្ឋបាល ដែលជាការ ឆ្លងកាត់ការលំបាកជួបប្រទះព្យុះភ្លៀង ធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន ហើយ សមិទ្ធផលដែលកើតមានមកដល់សព្វថ្ងៃនេះ គឺបានមក ពីការចូលរួមរបស់និវត្តជនកម្ពុជាទាំងអស់។ វីរភាពនិង មិទ្ធិផលទាំងអស់នេះគឺទុកជាបទពិសោធន៍សម្រាប់ មន្ត្រីរាជការបន្តវេនជំនាន់ក្រោយ ដើម្បីបន្តខិតខំ សម្រេចឱ្យបានសមិទ្ធិផលថ្មីៗ បន្ថែមទៀតស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោម ការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេច ឱ្យបាននូវចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមាន ប្រាក់ចំណូល់កម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។ រាជរដ្ឋាភិបាល មានការគិតគូរដល់មន្ត្រីចូលនិវត្តន៍ មិនត្រឹមតែជាការ ផ្តល់កម្លាំងចិត្តដល់ពួកគាត់ដែលមានវ័យចាស់នោះ ទេ តែក៏បានផ្តល់កម្លាំងចិត្តដល់មន្ត្រីរាជការជំនាន់ ក្រោយ ដែលនឹងចូលនិវត្តន៍នៅថ្ងៃអនាគតរិតតែ មានឆន្ទៈមនសិការក្នុងការបម្រើជាតិមាតុភូមិ អត អស់ពី កម្លាំងកាយចិត្ត ដោយមិនព្រួយបារម្ភពីបញ្ហាជីវភាព ពេលចូលនិវត្តន៍។ ការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈ ការផ្តល់ប្រាក់ឧបត្ថម្ភ ការដំឡើងប្រាក់បៀវត្សដល់មន្ត្រី រាជការចូលនិវត្តន៍ និងការមើលថែពីសំណាក់ក្រុម គ្រួសារ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សចាស់គ្រប់រូប ធ្វើឱ្យពួកគាត់មានភាពកក់ក្តៅ មិនឯកាមានអារម្មណ៍សប្បាយចិត្តរស់បានអាយុវែង ព្រមទាំងបន្តរៀបចំការដំឡើងប្រាក់សោធន៍ដល់អតីត មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនឱ្យមានសង្គតិភាព រវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ ក្នុងការរក្សាបាននូវស្ថេរភាពចំណូលក្រោយពេលចូលនិវត្តន៍។

ឯកឧត្តម​ ក៏បានគោរពជូនពរសូមបួងសួងដល់បុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតាឆ្នាំថ្មី ជួយអភិបាលគ្រប់គ្រង ថែរក្សា គ្រប់គ្រង ថែរក្សា គាំពារ និងប្រសិទ្ធពរ ជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់រៀបច្បង និង ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានសន្តានចិត្តជាកុសល យោគយល់អព្យាស្រ័យ សន្តោសប្រណី និងរួមសាមគ្គី គ្នា ក្នុងមហាគ្រួសារតែមួយ ក្រោមម្លប់សន្តិភាពតែមួយ និងកងទ័ពកម្ពុជាបន្តឈ្នះជាញជ័យលើបច្ចាមិត្រ ជាដរាប។

 

ផ្សាយ​:ថ្ងៃទី​១៧ ខែសីហា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង