ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពផ្លូវក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ.
(ខេត្តព្រះសីហនុ)៖ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកនៅតាមអូរប្រឡាយនានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងពិនិត្យកំណាត់ផ្លូវដែលត្រូវបានទឹកហូរច្រោះដាច់នៅចំណុចផ្លូវចូលរមណីយដ្ឋានក្បាលឆាយ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ភ្លៀងធ្លាក់ខ្លាំងភ្លាមៗនៅក្រុងព្រះសីហនុ បានជន់លិចផ្នែកជាច្រើនក្នុងក្រុងក្នុងរយៈពេលដ៏ខ្លី។ ផ្លូវជាច្រើនត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរ ហើយអគារលំនៅដ្ឋានមួយចំនួនក៏រងផលប៉ះពាល់ផងដែរ ដែលបណ្តាលឱ្យមានការរអាក់រអួលដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ប្រឈមមុខនឹងស្ថានភាពគ្រោះថ្នាក់ ឯកឧត្តម ម៉ាង ស៊ីណេត បានជំរុញឲ្យមន្ទីរពាក់ព័ន្ធពន្លឿនវិធានការសម្អាតទឹក និងកាត់បន្ថយផលប៉ះពាល់ដោយទឹកជំនន់។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ខេត្តព្រះសីហនុ នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០% ខណៈរលកសមុទ្រមានកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
ផ្សាយ:ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីនិងជាប្រធានប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)