ឯកឧត្តម ម៉ាង ស៊ីណេត​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ​ជំនាន់ទឹកភ្លៀងក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ.​

(ក្រុងព្រះសីហនុ):​ បន្ទាប់ពីកូនរដូវប្រាំងបានបញ្ចប់រដូវវស្សាក៏បានបន្ត ក្នុងក្រុងព្រះសីហនុ​ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃភ្លៀងនៅតែបន្តឥតឈប់ឈរ ទាំងយប់ទាំងថ្ងៃរហូតធ្វេីអោយកន្លែងមួយចំនួនក្នុងក្រុងព្រះសីហនុទទួលរងនៅជំនន់ទឹកភ្លៀង នៅព្រឹក ថ្ងៃទី១៦​ខែសីហា​ ឆ្នាំ២០២៥​ នេះ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះ ពិនិត្យភូមិសាស្ត្រទទួលរងជំនន់ទឹកភ្លៀងភ្លាមៗ ដើម្បីជួយអន្តរាគមន៍និងរកដំណោះស្រាយ ជូនប្រជាជនអោយបានទាន់ពេលវេលា។

ភ្លៀងនៅតែធ្លាក់ បាន បណ្តាលអោយតំបន់ទំនាបមួយចំនួនរង ការជន់លិចដោយកន្លែង មួយរយៈខ្លី ព្រោះទឹកហូរមិនទាន់​ ជំនន់ទឹកភ្លៀងនេះនឹងស្រកចុះអស់ ក្នុងរយៈពេលខ្លីប្រសិនបើបរិមាណទឹកភ្លៀង បានថយចុះ។

ប្រឡាយ​ អូរជាច្រេីនជាផ្លូវរំដោះទឹកពីតំបន់រងទឹកភ្លៀង កន្លែងខ្លះដោយសារផ្ទៃអូររួមតូច មានដីបាក់ចូល​ និងមានជាប់ស្ទះដោយសំណល់ សម្រាមអនាធិបតេយ្យតាមទឹកភ្លៀងខ្លះផង បាននាំអោយស្ទះផ្លូវទឹកបង្កជាជំនន់ក្នុងរយៈពេលខ្លី។

បញ្ហានេះនឹងត្រូវបានរកវិធីដោះស្រាយភ្លាម ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ និងមន្ត្រីជំនាញពាក់ពន្ធ ដេីម្បីឆ្លេីយតបអោយទាន់ពេលវេលាដែលប្រជាពលរដ្ឋចង់បាន​ ព្រោះថាកន្លងមកមិនថាមានភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណា យូរយ៉ាងណាក៏រដ្ឋបាលខេត្តតែងតែគ្រប់គ្រងបានទាន់ពេលវេលាជានិច្ច។

 

ផ្សាយ​:ថ្ងៃទី​១៦ ខែសីហា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ​

សៅ ​វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង