ម្ចាស់សិប្បកម្មលួចវេច ខ្ចប់ ប៊ីចេង និងម្សៅស៊ុបក្លែងបន្លំម៉ាក ឆេហ្វ៥៥ ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន.. ន
(ភ្នំពេញ): នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនម្ចាស់សិប្បកម្មលួចវេច ខ្ចប់ ប៊ីចេង និងម្សៅស៊ុប ក្លែងបន្លំម៉ាក ឆេហ្វ៥៥ ដោយខុសច្បាប់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ក្លែងបន្លំលើ ផលិតផលទំនិញ និងសេវា ។
ម្ចាស់សិប្បកម្មមានឈ្មោះ អ៊ីវ សារិន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិភ្លេងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ផ្សាយ:ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)