ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ អញ្ជើញនាំយកអំណោយជូនដល់ស្ត្រីទើបសម្រាលកូន និងស្រ្តីដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ នៅមណ្ឌលសុខភាពរាម ក្រុងកំពង់សោម.
(ខេត្តព្រះសីហនុ): នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ាង ស៊ី ណេត អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជេីញដឹកនាំ សមាជិក សមាជិការ សាខាកាកបាទក្រហម នាំយកអំណោយ មនុស្សធម៌ចែកជូនដល់គ្រួសារស្ត្រីទើប សម្រាល កូន និងកំពុងរងចាំសម្រាលដែល មានជីវភាពខ្វះខាត ចំនួន ១០ គ្រួសារ នៅ មណ្ឌល សុខភាពរាម ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា នី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតជួបទុក្ខលំបាក ឯកឧត្តមក៏បានបានផ្តាំផ្ញេីអោយស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យ សុខភាពអោយបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ ឬយ៉ាងតិចឱ្យបាន៤ដងមុនពេលសម្រាល ដើម្បីទទួលបានការពិគ្រោះយោបល់ និងសុខភាពទារកដែលនៅក្នុងផ្ទៃនិងទទួលបាន វ៉ាក់សាំងបង្ការជំងឺផ្សេងៗ
ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានជំរុញដល់ស្រ្តីដែលមិនទាន់បានសម្រាលអោយមានការធ្វើតេស្តដោយស្ម័គ្រចិត្តរកមេរោគឆ្លង ដើម្បីលុបបំបាត់ ការចម្លងមេរោគណាមួយពីម្តាយទៅកូនដែលមិនបានដឹងមុន ចំណែកស្ត្រី ដែលទេីបសម្រាលកូនតូចគួរតែបំបៅកូនដោយទឹកដោះម្តាយ យ៉ាងហោចណាស់អោយបាន៣ខែដំបូង ដើម្បីឱ្យកូនទទួលបាននូវជីវជាតិល្អទ្រទ្រង់ដល់សុខភាពរាងកាយ និងមិនងាយឈឺ ហេីយទទួលបានភាពកក់ក្តៅពីម្តាយ។
អំណោយដែលផ្តល់ជូនដល់ស្ត្រីទាំងនោះរួមមានក្នុងមួយគ្រួសារទទួលបាន៖ អង្ករមួយបារ ស្មើនឹង ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ឃីតទារក១ ឃីតមនុស្សចាស់១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកា ចំនួន ៥ម៉ឺនរៀលផងដែរ៕
ផ្សាយ:ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីនិងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)