(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថានៅថ្ងៃទី១២-១៣ ខែសីហានេះ កងទ័ពប៉ារ៉ាថៃ និងតម្រួតថៃ បានចូលរាយបន្លាលួស នៅភូមិអូរជ្រៅ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅទិសទី១ យោធភូមិភាគទី៥។
កម្ពុជាទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលរំលោភបំពាន ជាពិសេសត្រង់ចំណុចទី២ និងចំណុចទី៤ នៃកិច្ចព្រមព្រៀង នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥៕
ផ្សាយ:ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)