កម្ពុជាធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៧២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិភ្នំឌិន ខេត្តតាកែវ!

(ភ្នំពេញ)​: នៅថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ តាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិវៀតណាម សរុបចំនួន ៧២នាក់ (ស្រី២៤នាក់) ចេញពីព្រះរាជាណាចក្រ កម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំឌិន ខេត្តតាកែវ ពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញ ជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា អនុវត្តទោសចប់ (ធ្វើ ឱ្យខូចខាតដោយចេតនា និងចូលមកព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់) លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ លួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ (ONLINE SCAMS) និងលួចស្នាក់នៅខុសច្បាប់គ្មាន លិខិតឆ្លងដែន។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួល ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ៕

 

ផ្សាយ​:ថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ២០២៥

ប្រភព​:អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​(ផេក)

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង