សម្តេចតេជោ៖ ពេលប្រជាជន និងកងទ័ពកម្ពុជា កំពុងរងទុក្ខ វេទនាពីការឈ្លានពានរបស់ថៃ តែបែរជាមានជនជាតិខ្មែរម្នាក់ សរសើរកងទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ​ តើគេជាមនុស្សឬជាសត្វ?(មានវីដេអូ)..

(ភ្នំពេញ)​: នៅ​វេលា​ព្រឹកថ្ងៃ​ទី១១ ខែសីហា​ ឆ្នាំ២០២៥​ ​នេះសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះ​រាជាណាចក្រ​បានធ្វេីការបង្ហោះសារនៅលេីបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:

បងប្អូនជនរួមជាតិជាទីស្រឡាញ់!

នៅពេលប្រជាជននិងកងទ័ពយើងបាន

និងកំពុងរងទុក្ខវេទនាដោយការឈ្លាន

ពានរបស់ថៃដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជន

រហូតដល់ប្រាសាទបុរាណរាប់ទាំង

ប្រាសាទព្រះវិហារត្រូវកងទ័ពថៃ

បាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់មុឺន

គ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយ

ជាជនភៀសសឹកដែលជាការឈឺចាប់

របស់ជាតិទាំងមូលនោះហេតុអ្វីបានជា

មានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់

កងទ័ពខ្មែរទៅវិញ។

តើគេជាមនុស្សឬជាសត្វ?តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូន

ស្តាប់និងគិតខ្លួនឯងផងចុះ។

ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំដែល

មានមនុស្សតាម១៥លាននាក់ជួយ

ផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមាន

ភ្ជាប់ជាមួយ។

 

ផ្សាយ​:ថ្ងៃទី​១១ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង