ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាព ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមធ្យម (លើកទី១) ស្តីពី “ បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការផលិតព័ត៌មាន និងការផលិតមាតិកាផ្សព្វផ្សាយ”.
(ភ្នំពេញ): នៅថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមធ្យម (លើកទី១) ស្តីពី “ បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការផលិតព័ត៌មាន និងការផលិតមាតិកាផ្សព្វផ្សាយ” នៅទីស្តីការក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួម មកពីស្ថាប័នផ្សេងៗរួមមាន៖
• អង្គភាព APP ក្រសួងព័ត៌មាន
• អធិការដ្ឋាន
• មណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈ
សារព័ត៌មាន
• អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
• អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា
• អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា
• អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
• មន្ទីរព័ត៌មានរាជធានី-ខេត្ត
• ជំនួយការថ្នាក់ដឹកនាំ
• អង្គភាពសារព័ត៌មាន (TV Online) ទាំង ១៨អង្គភាព។ សរុប ចំនួន១២៦រូប បានបញ្ចប់វគ្គដោយជោគជ័យ។
ក្នុងពិធីបិទ ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍៖ “វគ្គបណ្តុះបណ្តាលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពឱ្យសិក្ខាកាមក្លាយជាធនធានមនុស្សដែលមានសមត្ថភាពគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណភាព និងទេពកោសល្យខ្ពស់។” ឯកឧត្ដមសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងជំនាញ និងវិធីសាស្ត្រដ៏សមស្រប សម្រាប់៖
• ការផលិតព័ត៌មានប្រកបដោយគុណភាព
• ការផលិតមាតិកាផ្សព្វផ្សាយដោយមានទំនួលខុសត្រូវ
• ការធ្វើទីផ្សារសម្រាប់មាតិកាដែលបានផលិត
• ការផលិតវីដេអូបទយកការណ៍ ដើម្បីទាក់ទាញ
ចំណាប់អារម្មណ៍អ្នកទស្សនា
• ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយក្នុង
អង្គភាពរបស់ខ្លួនប្រកបដោយសុខសុវត្ថិភាព
• ការពារ និងបង្ការគ្រោះថ្នាក់ក្នុងការងារ។
បើទោះបីជាវគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ហើយក៏ដោយ ឯកឧត្ដមរដ្ឋមន្ត្រីបានអំពាវនាវឱ្យសិក្ខាកាមបន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជានិច្ច ក្នុងទាំងផ្នែកចំណេះដឹង និងជំនាញ ដើម្បីឱ្យសាកសមជាធនធានមនុស្សដែលស្ថាប័ន និងសង្គមជាតិត្រូវការ។
ផ្សាយ:ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥
ប្រភព:ក្រសួងព័ត៌មាន
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)