ប្រដាប់បញ្ចូលហ្គាស និងធុងហ្គាសជាច្រេីនត្រូវប្រគល់ជូនកងកម្លាំង ជួរមុខឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្ត ឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម។
(ខេត្តឧត្តរមានជ័យ): នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញប្រគល់ប្រដាប់បញ្ចូលហ្គាស និងធុងហ្គាសចែកជូនកងកម្លាំង ជួរមុខឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្ត ឧត្តរមានជ័យ។
តាងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា, សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាល សូមដឹងគុណ វីរភាពអង់អាច ក្លាហានរបស់កងទ័ពជួរមុខទាំងអស់ ជាពិសេសកងទ័ពដែលបានពលី និងជាការចងចាំមិនអាចបំភ្លេចបានចំពោះការពលីក្នុងការការពារ បូរណភាពទឹកដី និងអធិបតេយ្យភាព ក្នុងនាមកម្ពុជា ជាប្រទេស តែងតែរក្សាសុខសន្តិភាព ស្ថិរភាព និងចំណងមិត្តភាពជាមួយ ប្រទេសជាមិត្តទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ទៀតថា ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានតម្កល់ការតស៊ូរបស់ កងទ័ពជួរមុខ ជាស្មារតីខ្មែរតែមួយ ហើយគាំទ្រជានិច្ចទាំងស្មារតី និងធនធានផ្ទាល់ខ្លួនជូនចំពោះកងទ័ពជាដរាប ដើម្បីបង្ហាញពី មនសិកាស្នេហាជាតិ។
ជាចុងក្រោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមចូលរួម គាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែង និងការពារ ដាច់ខាតចំពោះសុខសន្តិភាព ស្ថិរភាព និងបូរណភាពទឹកដីឱ្យខាង តែបាន ដើម្បីជាតិ និងប្រជាជន។
ផ្សាយ:ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)