(កូឡាឡាំពួរ): កាលពីថ្ងៃទី ៦ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំ គណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពល ខេមរភូមិន្ទ ជួបពិភាក្សាការងារជាមួយនាយ ឧត្តមសេនីយ៍ Mohamed Nizam អគ្គ មេបញ្ជាការកងទ័ពម៉ាឡេស៊ី និងសហការី នៅ ទីក្រុងKuala Lumpur ប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបនេះ ភាគីម៉ាឡេស៊ីបានបង្ហាញពីឆន្ទៈ ក្នុងការសហការជាមួយអាស៊ាន ដើម្បីជួយ សម្របសម្រួលការអនុវត្តបទឈប់បាញ់រវាង កម្ពុជា និងថៃ។ ភាគីម៉ាឡេស៊ីគាំទ្រការបង្កើត ឯកសារក្រមប្រតិបត្តិ (TOR) និងការបង្កើត ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Monitoring Team – AMT) ដែលនឹង ក្លាយជាយន្តការសំខាន់ក្នុងការតាមដាន និង អនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆាប់បង្រួបបង្រួមសន្តិភាពក្នុងតំបន់។
ឯកឧត្តម General Nizam បានថ្លែងថា៖ “សន្តិភាពគឺមានតម្លៃខ្ពស់។ ជីវិតគឺមានតម្លៃ។ ពេលវេលាគឺសំខាន់។” ស្របតាមអនុសាសន៍ របស់សម្តេចធិបតី តែងតែលើកឡើងថា៖ “មួយថ្ងៃ មួយម៉ោង មួយនាទី ដែលយើងកំពុង ចរចា គឺអាចជួយសង្គ្រោះជីវិតកងកម្លាំង និង ប្រជាពលរដ្ឋរបស់យើងបាន។ កាន់តែឆាប់ កាន់តែប្រសើរ។”
ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ក្រុមការងារ លេខាធិការដ្ឋាន នៃគណៈកម្មការព្រំដែន (GBC) របស់កម្ពុជា និងថៃ បានធ្វើការផ្លាស់ប្តូរយោបល់ សំខាន់ៗជាច្រើនក្នុងបរិយាកាសវិជ្ជមាន។ ភាគី ថៃបានយល់ព្រមលើធាតុចូលជាច្រើនរបស់ កម្ពុជា ខណៈកម្ពុជាក៏បានទទួលយកចំណុច វិជ្ជមានរបស់ភាគីថៃផងដែរ។
កិច្ចប្រជុំនេះកើតមានក្នុងបរិបទនៃការចងក្រង កិច្ចសហប្រតិបត្តិការយោធានិងការទូត ដើម្បី គាំទ្រសន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ាន។
ផ្សាយ:ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)