គ្រឿងញៀន​ប្រមាណជាង៦តោន ត្រូវបានដុតបំផ្លាញចោល​ ក្នុងភូមិសាស្រ្តខេត្តកណ្តាល.

(ខេត្តកណ្តាល)​៖ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនខេត្តកណ្តាល ស្ថិតនៅឃុំព្រែគយ ស្រុកស្អាង បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោម ប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគ ល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើន នាក់។

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងនេះ មានការដុត បំផ្លាញវត្ថុតាងគ្រឿងញៀនសារធាតុផ្សេងៗ និង សម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀន តាមសេចក្តី សម្រេច និងតាមអំណាចសាលក្រម របស់សាលាដំបូង ខេត្តកណ្តាល និងសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះ ប្រមូលបានពី សាលាដំបូងខេត្តកណ្តាល សរុបចំនួន ២០៩ សំណុំរឿង និងសាលាដំបូងរាជធានីភ្នំពេញ សរុបចំនួន ១៣៣ សំណុំរឿង រួមមាន៖ សារធាតុ ញៀនគ្រប់ប្រភេទ, សារធាតុផ្សំគ្រប់ប្រភេទ និងសម្ភារៈ ពាក់ព័ន្ធការផលិតកែច្នៃ ការជួញដូរ និងការប្រើប្រាស់ គ្រឿងញៀន ដែលអាចដុតបំផ្លាញចោលបាន សរុប រួមមានចំនួន ៦,៣៥៧,៤១១.១២ ក្រាម (៦ តោន ៣៥៧ គីឡូ ៤១១.១២ ក្រាម)៕

 

ផ្សាយ​:ថ្ងៃទី​៦ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង