ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីមូលនិធិទ្រទង់កងទ័ពជួរមុខ និងជនភៀសសឹក របស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ)​: រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីមូលនិធិទ្រទង់កងទ័ពជួរមុខ និងជនភៀសសឹក របស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុ នៅសាខាមន្ទីរគណ:បក្សប្រជាជនកម្ពុជា​ក្រុងព្រះសីហនុ​ ស្ថិតក្នុង​សង្កាត់១ ក្រុង​ព្រះសីហនុ​។

ជំនួសមុខអោយរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិ ចំពោះការបន្តនាំយកអំណោយមកជូនរដ្ឋបាលខេត្ត ដើម្បីឧបត្ថម្ភទៅកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើង។

ឯកឧត្តម​ អភិបាល​ខេត្ត​បន្តទៀតថា«ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្នខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»

 

ផ្សាយ​:ថ្ងៃទី​៤ ខែសីហា​ ឆ្នាំ​២០២៥​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង