ឃ្លាំងស្តុកសាច់បង្កក អាលុយមីញ៉ូមនិងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទនៅ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្លូវលេខ ៥៦ នៅតែរក្សាភាពស្ងៀមស្ងាត់ឬមួយជាឆ្នាំងបាយរបស់មន្ត្រីប្រចាំតំបន់ ទើបមិនហ៊ានបង្ក្រាប

ផ្សាយចេញនៅថ្ងៃទី២៦ខែកក្តដាឆ្នាំ២០២៥
រាជធានី ភ្នំពេញ: អង្គភាពសារព័ត៌មានយើង ខ្ញុំសូមធ្វើសេចក្តីរាយការណ៍ជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងករណី ទីតាំងឃ្លាំងស្តុក សាច់បង្កក អាលុយមីញ៉ូមនិងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទមួយកន្លែងស្ថិតនៅ ផ្លូវលេខ៥៦ សង្កាត់បង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ
យោងតាមប្រភពប្រជាពលរដ្ឋរស់នៅក្នុងភូមិតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ (បុរីប៊ុនលី)បានខ្សឹបប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំឲ្យដឹងថាឃ្លាំងស្តុក សាច់បង្កក អាលុយមីញ៉ូងគ្រឿងអាឡិចត្រូនិច គ្រប់ប្រភេទមួយកន្លែងខាងលើនេះជាឃ្លាំងដុះស្លែរយូរឆ្នាំមកហើយមានដឹកឥវ៉ាន់ចេញនិងចូលទាំងថ្ងៃទាំងយប់មិនដែលឃើញមានមន្ត្រីនិងសមត្ថកិច្ចណាចុះបង្ក្រាបនិងត្រួតពិនិត្យទេ។
បើយោងតាមរូបភាពដែលអង្គភាព សារព័ត៌មានយើងខ្ញុំ តាមប្រម៉ាញ់នៅក្នុងរយៈប៉ុន្មានថ្ងៃមកនេះ សូមធ្វើសេចក្តីរាយការណ៍បឋម ជូនដល់
លោកស្រី គឹម ញឹបអភិបាល នៃគណៈអភិបាល ខណ្ឌដង្កោនិងលោកវរសេនីយ៍ទោ ជឹម ស៊ីថា
អធិការនគរបាលខណ្ឌដង្កោ ទីតាំងមួយកន្លែងនេះនៅតែបន្តរក្សាភាពស្ងៀមស្ងាត់ មិនឃើញចុះបង្ក្រាប ឬចុះអធិការកិច្ច ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល កំពុងដាក់ការសង្ស័យថា មន្ត្រីជំនាញត្រូវថ្នាំសណ្តំ ឬត្រូវថ្នាំងងុយដេក ភ្លេចបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី។
នៅក្នុងនោះទីតាំង ឃ្លាំងស្តុក សាច់បង្កក អាលុយមីញ៉ូមនិងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទមួយកន្លែងនេះ ល្បីថាមានខ្នងក្រាស គឺជាកន្លែងឃ្លាំងស្តុកសាច់បង្កក អាលុយមីញ៉ូមនិងគ្រឿងអេឡិចត្រូនិច គ្រប់ប្រភេទ មានចែកចាយ បន្តទៅតាមសាខារបស់ខ្លួននៅក្នុងនោះ ពុំទាន់ដឹងថា បាន ចុះឈ្មោះសុំការអនុញ្ញាត ពីស្ថាប័ន ណាខ្លះនោះឡើយនោះទេ តើទីតាំងមួយកន្លែងនេះ ស្របច្បាប់ឬ កំពុងប្រព្រឹត្តបល្មើស?តើក្នុងនាមជាមន្ត្រីដែលបំរើការងារនៅតាមស្ថាប័នពាក់ព័ន្ធគួរមើលរំលងករណី ខាងលើនេះដែលឬទេ?ដោយឡែកឃ្លាំងស្តុក សាច់បង្កក អាលុយមីញ៉ូមនិងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទមួយកន្លែងនេះ នៅតែបញ្ចេញសកម្មភាពយ៉ាងសកម្មទាំងថ្ងៃទាំងយប់ ចំណែកអស់លោកមន្ត្រី ប្រហែលជាដេកលុងលក់អស់ទៅហើយ។
អង្គភាពសារព័ត៌មានASEAN DAILY យើង ស្នើសុំគណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើផងទាន។
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាគ្មានចេតនាញុះញង់ឬដាក់បន្ទុកទៅលើស្ថាប័នពាក់ព័ន្ធមួយណាឡើយ។
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។