ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន អនុញ្ញាតឲ្យប្រធានសមាគមន៍សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ចូលជួបសម្តែងការគួរសម ក្នុងឱកាសចូលឆ្នាំថ្មី

ភ្នំពេញ៖នៅរសៀលថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ ឯកឧត្តម មីន ចាន់ធី ប្រធានសមាគន៍សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាអគ្គនាយកអង្គភាពសារព័ត៌មាន អាស៊ាន ដេលី ដឹកនាំក្រុមការងារសមាជិក សមាជិការ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

នាឱកាសដ៏មានតម្លៃនោះ ឯកឧត្តម មីន ចាន់ធី ប្រធានសមាគន៍សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាអគ្គនាយកអង្គភាពសារព័ត៌មាន អាស៊ានដេលី បានអនុញ្ញាតជម្រាបជូនឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ អំពីសមិទ្ធផល និងការអភិវឌ្ឍន៍ រីកចម្រើនរបស់សមាគម និងអង្គភាព ដែលបានរួមចំណែកបណ្តុះបណ្តាលបងប្អូនក្រុមអ្នកសារព័ត៌មាន រាប់រយនាក់ ជាពិសេសក៏បានចូលរូមក្នុងកិច្ចការងារសង្គមផងដែរ។

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានគាំទ្រនូវសមកម្មភាពនានារបស់សមាគមន៍ សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងអង្គភាពសារព័ត៌មាន អាស៊ាន ដេលី ដែលបានរួមចំណែកលើកស្ទួយវិស័យសេរីភាពសារព័ត៌មាននៅកម្ពុជា ជាពិសេសក្នុងកិច្ចការងារជួយសង្គមតែម្តង។ ឯកឧត្តមបានលើកទឹកចិត្ត និងជម្រុញបន្ថែមដល់សមាគម និងអង្គភាព ក្នុងកិច្ចការងារពង្រឹងវិស័យសារព័ត៌មាន ដែលជាផ្នែកមួយក្នុងការងារជួយសង្គមជាតិយើង។

ព័ត៌មានដែលជាប់ទាក់ទង