ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៣០នាទី កម្លាំងជំនាញ(ក១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបការជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើសជនជាតិចិន២នាក់ ជាមួយនឹងថ្នាំញៀនជាង ២គីឡូក្រាម នៅខណ្ឌចំការមន

រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៣០នាទី កម្លាំងជំនាញ(ក១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាប ករណីដឹកជញ្ជូនជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅមុខក្លឹបកម្សាន្តមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ០២នាក់ ឈ្មោះ ZOU XIAOBO ភេទប្រុស ជនជាតិចិន អាយុ៥១ឆ្នាំ និងឈ្មោះ HE TIANTIAN ភេទប្រុស ជនជាតិចិន អាយុ៣៦ឆ្នាំ។ វត្ថុតាង ចាប់យក៖ គ្រឿងញៀនប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ១៩៩៤ក្រាម, គ្រឿងញៀនប្រភេទ អ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៣៧.៧១ក្រាម សរុបរួមសារធាតុញៀនទម្ងន់ ២,៤៣១.៧១ក្រាម (២គីឡូ ៤៣១.៧១ក្រាម)។

បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព.Anti-Drug Department

ព័ត៌មានដែលជាប់ទាក់ទង