លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ និងលោក ឡេង ទ្រុងហូ អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តអានហ្សាង បានដឹកនាំកិច្ចប្រជុំ និង ចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការរុករក ការជីកគាស់ ការធ្វើ មាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលពលីកាលពីសម័យ សង្គ្រាមនៅកម្ពុជា សម្រាប់ ដំណាក់កាលXXV.
(ខេត្តព្រះសីហនុ): នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាងស៊ីណេត អភិបាលខេត្ត និងលោក ឡេង ទ្រុងហូ អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តអានហ្សាង បានដឹកនាំកិច្ចប្រជុំ និង ចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការរុករក ការជីកគាស់ ការធ្វើ មាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលពលីកាលពីសម័យ សង្គ្រាមនៅកម្ពុជា សម្រាប់ ដំណាក់កាលXXV (រដូវប្រាំងឆ្នាំ២០២៥-២០២៦) រវាងខេត្ត ព្រះសីហនុ និងខេត្តអានហ្សាង កិច្ចប្រជុំធ្វេីឡេីងនៅក្នុងក្រុមប្រឹក្សាសាលាខេត្តជាន់ទី១ ស្ថិតនៅក្នុងសង្កាត់៣ ក្រុងព្រះសីហនុដោយមានការចូលរួមពីសំណាក់ មេបញ្ជាការសឹងរងខេត្តព្រះសីហនុ លោកនាយកទីចាត់ការទំនាក់ទំនងសាធារណ: និងទំនាក់ទំនងប្រតិបត្តិការអន្តរជាតិខេត្ត ស្នងការរងខត្តឯមេបញ្ជាការរងប៉េអុឹមខេត្ត តំណាងអភិបាលរងក្រុង-ស្រុក អគ្គរាជទូតវៀតណាម និងមន្ត្រីស្ថានទូតប្រចាំខេត្តព្រះសីហនុជាច្រេីនរូបទៀត.
លោក ឡេង ទ្រុងហូ អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តអានហ្សាងបានសម្តែងនូវក្តីរីករាយជាពុនពេកដែលបានមកធ្វេីទស្សន:កិច្ចជាផ្លូវរដ្ឋក្នុងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា លោកមានប្រសាសន៍ទៀតថា ការពលីរបស់កងទ័ពវៀតណាមកាលពីសម័យសង្គ្រាមនៅកម្ពុជា សម្រាប់ ដំណាក់កាលXXV គឺជាសោតនាកម្មមួយដ៏ជូរចត់មិនអាចបំភ្លេចបានសំរាប់ក្រុមគ្រួសារកងទ័ព
វៀតណាម ធ្វេីអោយពួកគាត់ទ្រហូរយំទាំងយប់ទាំងថ្ងៃដែលត្រូវព្រាត់ប្រាសពីគ្រួសារ បងប្អូន និងញាតិមិត្ត ហេីយការមកទស្សន:កិច្ចនៅថ្ងៃនេះមិនមែនត្រឹមតែការចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការរុករក ការជីកគាស់ ការធ្វើ មាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលពលីកាលពីសម័យ សង្គ្រាមនៅកម្ពុជានោះថែមទាំងបានរឹតបណ្តឹងនូវចំណងមិត្តភាពរវាងខេត្តទាំងខេត្តព្រះសីហនុ ខេត្តអានហ្សា ជាពិសេសគឺចំណង់មិត្តភាពរបស់ប្រទេសទាំងពីរវៀតណាម-កម្ពុជា.
លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុក៏មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះគណ:ប្រតិភូវៀតណាមដែលបានមកបំពេញបេសសកម្មជាផ្លូវរដ្ឋក្នុងខេត្តព្រះសីហនុ និងជូនពរដល់គណ:ប្រតិភូវៀតណាមទាំងអស់សូមជួបតែសុខសុវត្ថិភាព និងស្នាក់នៅប្រកបដោយសប្បាយរីករាយក្នុងខេត្តព្រះសីហនុ ហេីយរដ្ឋបាលខេត្តគាំទ្រ និងសហការទាំងស្រុងលេីការចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការរុករក ការជីកគាស់ ការធ្វើ មាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលពលីកាលពីសម័យ សង្គ្រាមនៅកម្ពុជា សម្រាប់ ដំណាក់កាលXXV.
ផ្សាយ:ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)