នាវាកងទ័ពជើងទឹកចិន ចំនួន២គ្រឿង នឹងចូលសំចតធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៦ថ្ងៃ.

(ខេត្ត​ព្រះសីហនុ)៖តាមការគ្រោងទុកនាវាកងទ័ពជើងទឹកចិនចំនួន ២គ្រឿង នឹងចូលចត និងចូលសំចតដើម្បីធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

នាវាកងទ័ពជើងទឹកចិនទាំង២គ្រឿងនេះ រួមមានទី១៖ នាវា Qi Jiguang (PLAN 83) និងទី២៖ នាវា Yi Mengshan (PLAN 988)។

បន្ទាប់ពីមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការបើកឱ្យនាយទាហាន និងនាវិកនៃកងទ័ពជើងទឹកកម្ពុជា ឡើងមកលើនាវាដើម្បីធ្វើទស្សនកិច្ចផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​៦ ខែតុលា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(HARRY​ VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង