សមាគមសហព័ន្ធ តាវកម្ពុជា អន្តរជាតិ​អាស្រមទេវតាទ្រព្យក្រុងព្រះសីហនុកម្ពុជា ពាំនាំអំណោយ សប្បុរសធម៌ ប្រគល់ជូនពលរដ្ឋ ២០០គ្រួសារ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

(ខេត្ត​ព្រះសីហនុ)​: នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់បានអញ្ជើញចូលរួមក្នុងកម្មវិធីមនុស្សធម៌សប្បសធម៌ នៅឯមន្ទីរបក្សស្រុកព្រៃនប់ ក្នុងនោះមាន លោកមេភូមិ មេឃុំ និងពលរដ្ឋចូលរួមប្រមាណ ២០០គ្រួសារ។

ឆ្លៀតក្នុងឱកាសនោះលោក អ៊ី ធារិនអភិបាលស្រុកព្រៃនប់ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់សមាគមន៍សហព័ន្ធ តាវ អន្តរជាតិកម្ពុជា អាស្រមទេវតាទ្រព្យក្រុងព្រះសីហនុកម្ពុជា ដែលបានគៀងគរជំនួយពីសប្បសជនមិនថាក្នុងស្រុកនិងក្រៅស្រុក យកមកប្រគល់ជូនដល់ពលរដ្ឋ ហើយបានជួយសម្រាលការផ្គត់ផ្គង់ភាពខ្វះខាត បានមួយគ្រា។ នេះជាការចូលរួមចំណែក និងទឹកចិត្តដ៏ល្អថ្លៃថ្លា ដែលមិនអាចកាត់ថ្លៃបាន។

លោកស្រី សុខ សុផារ៉ា មន្ត្រីសាលាខេត្តព្រះសីហនុ ដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធីជំនួយមនុស្សធម៌ របស់សមាគមន៍ បានលើកឡើងទាំងស្នាមញញឹមថា សមាគមសហព័ន្ធខាងលើ មានភាពសប្បាយរីករាយជាខ្លាំង ដែលបានឃើញបងប្អូនប្រជាពលរដ្ឋ បានផ្ដល់តម្លៃនៃពេលវេលា នឹងជាកិត្តិយសចូលរួមក្នុងកម្មវិធីនេះ។

លោក ហុង តោវចាង តំណាងឲ្យសមាគម សហព័ន្ធ តាវ អន្តរជាតិកម្ពុជា អាស្រមទេវតាទ្រព្យក្រុងព្រះសីហនុកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកដែលមានវត្តមាននៅថ្ងៃនេះ និងសប្បុរសជនទាំងអស់ដែលបានចូលរួមគាំទ្រកម្មវិធីសប្បុរសធម៌នេះ!

លោក បញ្ជាក់ថា សេចក្តីសប្បុរសនេះកើតចេញពីការបង្រៀនសាសនា តាវ ជាមូលដ្ឋាននៃ “សេចក្តីស្រឡាញ់ប្រកបដោយមេត្តា ផ្តល់ផលប្រយោជន៍ដល់ពិភពលោក និងមនុស្សទាំងអស់”ពីបំណងប្រាថ្នារួមគ្នារបស់យើងក្នុងការចាក់ឫសក្នុងប្រទេសកម្ពុជា បម្រើសហគមន៍ និងផ្តល់អំណោយដល់សង្គម។

សម្ភារៈបរិច្ចាគមាន នំសែនព្រះខែ អង្ករ២០០បាវ ប្រេងឆា២០០ដប និងថវិកាចំនួន ២០០០$ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១បាវ ប្រេងឆាដបធំ១ដប ថវិកា១០$។

 

ផ្សាយ​:ថ្ងៃទី​៥ ខែតុលា​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង