រដ្ឋបាលខេត្តពោធិ៍សាត់ អញ្ជេីញចុះពិនិត្យការតំឡេីងអំពូលភ្លេីងបំភ្លឺផ្លូវ Solar​ LED​ តាមបណ្តាយផ្លូវជាតិលេខ៥ ដេីម្បីលម្អសោភ័ណភាព តាមការគ្រោងទុក(មានវីដេអូ)​.

(ខេត្ត​ពោធិ៍សាត់)​: នា​ព្រឹកថ្ងៃ​ទី២៩ ខែកញ្ញា​ ឆ្នាំ២០២៥​រដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ​ ឯកឧត្តម ខូយ រីដា អភិបាលនៃគណអភិបាលខេត្ត និងមន្ត្រីជំនាញ់ជាច្រេីននាក់ ចុះពិនិត្យមេីលការបំពាក់ភ្លេីង Solar បំភ្លឺផ្លូវក្នុងភូមិសាស្រ្តស្រុកក្រគរ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ នៃទីរួមខេត្តពោធិ៍សាត់។

នេះជាការឆ្លុំបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តដែលបាននឹងកំពុងធ្វេីការបោះពួយមួយជំហ៊ានទៅមុខទៀត ក្នុងការអភិវឌ្ឍ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត​ពោធិ៍សាត់​ ពិសេសការកែលម្អ សោភ័ណភាព ផ្លូវថ្នល់ សាធារណៈ និងបំពាក់ដំឡើង អំពូលបំភ្លឺ​ផ្លូវ សូឡា​ Solar LED ក្នុងន័យស្ថាបនា ឆ្ពោះទៅរកភាពជោគជ័យ និងការ គ្រោងទុកក៏ដូចជាការប្តេជ្ញាចិត្ត កាលរយះកន្លងមក របស់ ឯកឧត្តម ខូយ រីដា ដែលបានសន្យានេះហើយជាតម្រូវការ សេវា​សារធារណៈ សម្រាប់ពលរដ្ឋទូទៅ ។

ជាមួយគ្នា​នេះ​ប្រជាពលរដ្ឋ​ ក៏ដូចជាអ្នកធ្វេីដំណេីរបេីកបរឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចទីតាំងដែលបានតំឡេីងអំពូលសូឡានេះ បានធ្វេីការសាទរ និងសប្បាយចិត្តជាពុនពេកដែលថ្នាក់ដឹកនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់បាន

យកចិត្តទុកដាក់ជួយសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ​ នាពេលរាត្រីមិនថាអ្នកនៅក្នុងខេត្ត និងអ្នកធ្វេីដំណេីរឆ្លងកាត់នោះទេ។

 

ផ្សាយ​:ថ្ងៃទី​២៩ ខែកញ្ញា​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា​(Harry​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង