ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុង កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធ ZOOM.
(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីរដ្ឋបាលខេត្តចូលរួមក្នុង កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធ ZOOM ដើម្បីពិភាក្សា និងឆ្លងលើ របៀបវារៈដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិ សុវត្ថិភាពម្ហូបអាហារអាស៊ាន។
២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពីធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល។
៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃ សាធារណរដ្ឋប្រជាមានិតចិន។
៤- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើត តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែល សេឡង់។
៥- សេចក្តីព្រាងច្បាប់ស្តីពីអនុម័តយល់ព្រមលើ អនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់ សន្ធានកម្ម។
៦- សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្ត អនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។
៧- បញ្ហាផ្សេងៗ។
ផ្សាយ:ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(Harry VS)