អង្គការសង្គមស៊ីវិលរាជធានីភ្នំពេញ​ និងខេត្តកណ្តាល អំពាវនាវឱ្យមានការដោះលែងវីរ កងទ័ពកម្ពុជា ១៨រូប ដោយឥតលក្ខខណ្ឌ និង អនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួននិងដោយ ភាពស្មោះត្រង់.

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានរៀបចំ វេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គម ស៊ីវិលក្នុងបរិបទថ្មី» ដែលបានប្រព្រឹត្តទៅក្រោម អធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាភិបាល រ.ស.ស. ឯកឧត្តម សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាល រាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈ អភិបាលខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីតំណាងមក ពីអង្គការ សមាគម សហគមន៍ និងសហជីព រួមទាំងមន្ទីរជំនាញមកពីរាជធានីភ្នំពេញនិង ខេត្តកណ្តាលជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ ពេញវុធ បាន សាទរចំពោះការរៀបចំវេទិកាសន្ទនាជាមួយ អង្គការសង្គមស៊ីវិលនាពេលនេះ ដែលជា ការបង្កើតនូវឱកាសសម្រាប់ការពង្រឹងនិងពង្រីក ដៃគូសហការ និងការលើកកម្ពស់សុខដុមនី យកម្មវិស័យសង្គមស៊ីវិលនៅកម្ពុជា។ ឯកឧត្តម ក៏បានកោតសរសើរចំពោះតួនាទីនិងការចូលរួម យ៉ាងសំខាន់របស់អង្គការសង្គមស៊ីវិលទាំង ក្នុងស្រុកនិងបរទេស ដែលបានផ្តល់និងគាំទ្រ ដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទនិង សហគមន៍ដាច់ស្រយាល លើវិស័យសំខាន់ ៗ ដូចជាវិស័យអប់រំ សុខាភិបាល សិទ្ធិមនុស្ស បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សា ភិបាល រ.ស.ស. បានថ្លែងនូវការកោតសរសើរ និងរាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាង អាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិល ទាំងក្នុងរាជធានីភ្នំពេញនិងខេត្តខកណ្តាល ក្នុងការជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋាននា ពេលកន្លងមក ដោយបានចូលរួមចំណែក យ៉ាងសកម្មក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្ត គោរពច្បាប់ជាធរមាន ដើម្បីបង្ហាញអំពីតម្លាភាព សុចរិតភាព និងការបង្កើនទំនុកចិត្តពីសំណាក់ សាធារណជននិងម្ចាស់ជំនួយ និងបន្តចូលរួម ដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដើម្បី ថែរក្សាសុខសន្តិភាព ស្ថិរភាពយូរអង្វែង និងការ អភិវឌ្ឍដោយចីរភាព ស្របតាមចក្ខុវិស័យនិង គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះ ស្ថានការណ៍ព្រំដែនជាមួយប្រទេសថៃនាពេល បច្ចុប្បន្ន ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអង្គការ សង្គមស៊ីវិលត្រូវតែបន្តស្មារតីរួមសាមគ្គី និង បង្កើនស្មារតីស្នេហាជាតិ ព្រមទាំងជឿជាក់ ចំពោះការដោះស្រាយបញ្ហាព្រំដែនរបស់ រាជរដ្ឋាភិបាល តាមរយៈយន្តការការទូត និង សន្តិវិធី ដើម្បីការពារឧត្តមប្រយោជន៍ជាតិនិង លើកស្ទួយកិត្យានុភាពប្រជាជាតិកម្ពុជានៅ លើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ អង្គការសង្គមស៊ីវិលរាជធានី ភ្នំពេញ់និងខេត្តកណ្តាល បានរួមគ្នាចេញញត្តិ ដោយប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមមគ្គុទ្ទេសក៍ ដឹកនាំដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច មហាបររធិបតី បររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុការពារ អធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាព កម្ពុជា។

អង្គការសង្គមស៊ីវិលរាជធានីភ្នំពេញនិង ខេត្តកណ្តាលក៏បានអំពារនារយ៉ាងទទួចដល់ សហគមន៍អន្តរជាតិ ស្ថាប័នអន្តរជាតិ និងបណ្តា ប្រទេសមហាអំណាច ជួយអន្តរាគមន៍ជំរុញឱ្យ រដ្ឋាភិបាលនិងយោធាថៃដោះលែងដោយឥត លក្ខខណ្ឌនូវវីរកងទ័ពកម្ពុជាទាំង ១៨រូប ដែល ត្រូវបានកងទាហានថៃចាប់ខ្លួនដោយខុសច្បាប់ កាលពីវេលាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននិងដោយ ស្មោះត្រង់ចំពោះបទឈប់បាញ់ ដោយបញ្ឈប់ ជាបន្ទាន់នូវសកម្មភាពបង្កប្រទូសរ៉ាយតាម ព្រំដែន ដើម្បីធានាសន្តិភាពយូរអង្វែងនៅតំបន់ ព្រំដែនកម្ពុជា-ថៃ និងជាការរួមចំណែកថែរក្សា សុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព ក្នុងតំបន់៕

 

ផ្សាយ​:ថ្ងៃទី​១៥ ខែកញ្ញា​ ឆ្នាំ២០២៥​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

 

ព័ត៌មានដែលជាប់ទាក់ទង