ឯកឧត្តម គួច ចំរើន ណែនាំដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់សម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងអាកាសយានដ្ឋានតេជោ .
(ខេត្តកណ្តាល)៖ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានដាក់ដំណើរការនូវអាកាសយានដ្ឋានតេជោរួច គេសង្កេតឃេីញ មានបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីទាំងអស់ បានអញ្ជើញទៅទស្សនានៅព្រលានយន្តហោះលំដាប់ F4 ខ្នាតអន្តរជាតិដែលជាប្រវត្តិសាស្ត្រនៃសំណង់ស្ថាបត្យកម្ម ក្នុងប្រទេសកម្ពុជា ក្រោយអាកាសយាន្តដ្ឋានភ្នំពេញអន្តរជាតិត្រូវបានបិទបញ្ចប់ប្រតិបត្តិការរបស់ខ្លួន ដែលនាំឱ្យមានការកក់ស្ទះចរាចរណ៍បាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបន្ទាន់សម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងអាកាសយានដ្ឋានតេជោ ដោយមានការអញ្ចីញចូលរួមពី នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី និងមន្ត្រីរាជការជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ បន្ទាប់ពីបើកដំណើរការជាផ្លូវការអាកាសយានដ្ឋានតេជោ មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មកទស្សនានូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដូច្នេះកងកម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ជៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិឡើយ។
សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកំណត់យក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើក ឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា បររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។
ផ្សាយ:ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥
ប្រភព:រដ្ឋបាលខេត្តកណ្តាល
កែសម្រួលដោយ:សៅ វាសនា(HarryVS)