ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បាន អញ្ជើញជាអធិបតីពិធីបុណ្យសម្ពោធជណ្តើរយន្ត នៅវត្តរាជបូណ៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

(ខេត្ត​សៀមរាប)​: នៅរសៀលថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បាន អញ្ជើញជាអធិបតីពិធីបុណ្យសម្ពោធជណ្តើរយន្ត នៅវត្តរាជបូណ៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ដើម្បីជួយសម្រួលដល់ការនិមន្តចុះឡើងកុដិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ព្រមទាំងលោកជំទាវ ញ៉ែម សាខន ស ខេង បានកសាងជណ្តើរ យន្ត ប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោះ ឧត្តមទីប្រឹក្សាគណៈសង្ឃ នាយក ប្រធានថេរសភា នៃព្រះពុទ្ធសាសនាក្នុង ព្រះរាជាណាចក្រកម្ពុជា នាយកពុទ្ធិកវិទ្យាល័យ រាជបូណ៌ និងជាព្រះចៅអធិការវត្តរាជបូណ៌ ព្រមទាំងព្រះសង្ឃក្នុងវត្តបូណ៌ផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​៨ ខែកញ្ញា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង