សំណងអាណាធិបតេយ្យសង់នូវតាមដងស្ទឹង ក្រុង ពោធិ៍សាត់ ត្រូវបានដោះស្រាយ គោលនយោបាយ ចំនួនពលរដ្ឋប្រមាណ ៩៨ គ្រួសារ.

(ខេត្ត​ពោធិ៍សាត់)​:សម័យកាលរដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្តម ខូយ រីដា ដោយមានការចូលរួមគំនិតផ្តួចផ្តើម រួម ពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រី រាជការបណ្តា មន្ទីរ ជុំវិញខេត្ត ព្រមទាំង មានពលរដ្ឋ ៩៨ គ្រួសារ បានទទួលការដោះស្រាយ គោលនយោបាយពីរដ្ឋបាលខេត្តពោធិ៍សាត់ ទទួល បានការចាប់ឆ្នោត យកដី លំនៅដ្ឋានថ្មីស្របច្បាប់ក្នុង ១គ្រួសារ បាន ៥x២០ កាលពីថ្ងៃទី០៥​ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅ ឃុំបឹងយា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋ នាពេលនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងថា: លោក និងបេ្តជ្ញាចិត្ត រួម គំនិត ជាមួយ ឯកឧត្តម កែវ​ រតនៈ ដើម្បីលើក កម្ពស់នូវ ការអភិវឌ្ឍអោយមានការរីកចំរើន ជាលំដាប់ នាពេលអនាគត សម្រាប់ពលរដ្ឋ ខេត្តពោធិ៍សាត់ ។ការបញ្ចេញនៅទស្សនៈ កោតសរសើរពី សាធារណៈជន ទូរទៅថាៈ នេះជាប្រវត្តិសាស្ត្រហេីយ នៅសម័យ កាលដឹកនាំរបស់ ឯកឧត្តម ខូយ រីជា ដែលឈរ លើគោលជំហរ គំនិតឆ្នៃប្រឌិតរួម ខិតខំរកដំណោះស្រាយ និងអភិវឌ្ឍបានក្នុងម្ចាស់ការខ្ពស់ហើយមានភាពទទួលខុសត្រូវមតិមហាជនបន្តថា: ការប្រឈមនូវតំបន់ខាងលើនោះ: គេឃើញកន្លងមានការ ស្មុកស្មាញបញ្ហា ជំទាស់ និងដោះស្រាយ គោលនយោបាយ ប៉ុន្តែយ៉ាងណាមិញបច្ចុប្បន្ន ពួក គេ មិននឹកស្មានថាសម័យ ឯកឧត្តម ខូយ រីដា វិវឌ្ឍន៍ តំបន់នោះ អោយ ក្លាយទៅ ជាតំបន់ទទួលបាននូវ សក្កានុពល ដោយរៀបចំ អោយមាន ផាសុខភាព យ៉ាង ទូលំទូលាយ សម្រាប់ផ្តល់នូវសេរ៉ាសារធារណៈសម្រាប់ ពលរដ្ឋខេត្តពោធិ៍សាត់​ នេះជាជំហរដ៏មុតមាំរបស់ ថ្នាក់ដឹកនាំ ។

នេះបង្ហាញ អោយឃើញថា យុទ្ធសាស្ត្រឆ្លាតវៃ និង ការដឹកនាំ ឈានទៅរកភាពជោគជ័យ និងស្មាតីខ្ពស់ ក្នុងការបំររើពលរដ្ឋ ហើយបន្តលើក ស្ទួយនូវសមទ្ធិផល អោយមាន ការរីកចំរើននាសម័យកាល ឯកឧត្តម ខូយ រីដា ទើបធ្វើអោយមានលេចធូរផ្នែក សំអាតបរិស្ថាន និង លម្អរ សោភ័ណ្ឌភាព នៅតាម បណ្តោយ ដងស្ទឹងនេះ ប្រែ មុខមាត់ប្លែក ជាប្រវត្តិសាស្ត្រ ទុកជាកេរ្តិ៍ដំណែល ខេត្តពោធិ៍សាត់ ។ ការយល់ឃើញ និង ចាប់អារម្មណ៍ ពី មហាជន ឃើញថាការកែលម្អរ ពីអាជ្ញាធរ ខេត្តចំណុច អោយមានបរិស្ថានស្អាត និង សោភ័ណភាពលម្អ ទីក្រុង ឬ នូវតាមបណ្តោយ ដងស្ទឹង ចេញជារូបរាងផ្លូវ ទូលំទូលាយ បង្កើតឡើង ដោយ មានផាសុខភាពល្អ ហើយក៏អាច ឈានដល់ ការបង្កើតនូវសួនកំសាន្តសំរាប់ ទីហាត់ប្រាណដល់សាធារណៈជនទូទៅ ផងដែរ ៕

 

ផ្សាយ​:ថ្ងៃទី​៨ ខែកញ្ញា​ ឆ្នាំ២០២៥​

អត្ថបទ:ពូស្នា

កែសម្រួល​ដោយ​:សៅ​ វាសនា(Harry​VS)​

 

ព័ត៌មានដែលជាប់ទាក់ទង