រដ្ឋបាល​ខេត្តព្រះសីហនុ​ អញ្ជើញ​ប្រារព្ធ​ពិធីដាក់បិណ្ឌ​ និងកាន់បិណ្ឌថ្ងៃទី១​ ក្នុងស្រុកព្រៃនប់​ ខេត្តព្រះសីហនុ.

(ខេត្ត​ព្រះសីហនុ)​: ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម​ វង្ស​ផាណាត​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ ព្រមទាំងលោកជំទាវ អភិបាលរង​ខេត្ត​ លោកឧកញ៉ា​ លោក-លោកស្រី ប្រធាន​មន្ទីរ​ អភិបាល​ស្រុក​ និងញាតិញោមពុទ្ធបរិសទ័្ធចំណុះជេីងវត្ត បានអញ្ជើញ ប្រារព្ធ​ពិធីកាន់បិណ្ឌ១ នៃ ពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អភិបាល​ខេត្ត​ និងលោកជំទាវបាននាំយកនូវគ្រឿងឧបភោគ​បរិភោគ​ និងសម្ភារៈមួយចំនួនមានជាអាទិ៍៖

១-អង្គរ ៦បាវ៣០០ គក

២-មី​ ២កេសធំ

៣-ត្រីខ​ ២កេសធំ

៤-ប្រេងឆា​ ១កេស

៥-កាហ្វេ១០ កញ្ចប់ធំ

៦-ទឹកត្រី​ ១០យូ

៧-ទឹកស៊ីអីវ១០យូ

៨-ទឹកសុទ្ធ​ ១៥ កេស

៩-ចង្ហាន់ស្រាក់ (បាយ សម្ល) ៤០ស្រាក់

១០-ភេសជ្ជៈ​ ៤០កន្ត្រក​ ព្រមទាំងបច្ច័យកសាងមួយចំនួនសំរាប់ប្រេីប្រាស់ក្នុងវត្តអារម និងប្រគេនព្រះសង្ឍ ដូនជី​ តាជីតាផងដែរ។

សូម​បញ្ជាក់​ផងដែរ​ថា​ ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិស កុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្ឋានដែលបាន ចែកឋានទៅ ។

ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖

ទី១ ៖ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅ ប្រគេនព្រះសង្ឃ ។

ទី២ ៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋ តែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសធាជ្រះថ្លា ដែលបានថ្វាយទាន ចំពោះភិក្ខុសង្ឃក្នុងរយៈពេល១៤ថ្ងៃកន្លងមក។​

 

ផ្សាយ​:ថ្ងៃទី​៨​ ខែកញ្ញា​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង