អគារមជ្ឍមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិ របស់គម្រោង បេ អហ្វ ឡាយថ៍ (BAY OF LIGHTS)​ បានបេីកអោយដំណេីរការ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ.

(ខេត្តព្រះសីហនុ)​៖  នាព្រឹក​ថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏ ខ្ពង់ខ្ពស់​ក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង អគារការិយាល័យហិរញ្ញវត្ថុ អន្តរជាតិ (International Finance Center) របស់គម្រោង បេ អហ្វ ឡាយថ៍​ (BAY OF LIGHTS) ស្ថិតនៅភូមិអុង ឃុំរាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត​ លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព​ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រេីនកុះករ ។

លោក David Richard Dobson នាយក អភិវឌ្ឍន៍អាជីវកម្មជាន់ខ្ពស់ មានប្រសាសន៍ស្វាគមន៍ដោយបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Finance Center)នៅក្នុងគម្រោង បេ អហ្វ ឡាយថ៍​ (BAY OF LIGHTS) នាពេលនេះនឹងក្លាយជាចលករមួយសម្រាប់ ខេត្តព្រះសីហនុ​ ក្នុង ការជំរុញវិនិយោគដោយផ្ទាល់ពីបរទេសឲ្យចូលក្នុងប្រទេសកម្ពុជា។ ព្រមទាំងបង្កើតឱកាសការងារគ្មានដែន កំណត់ ក៏ដូចជាការនាំចូលជំនាញ និងសេវាកម្មអន្តរជាតិ ហើយក៏ជាគម្រោងអភិវឌ្ឍន៍ដ៏អស្ចារ្យដែលអាចឈរជើងលើឆាកអន្តរជាតិដែលអាចប្រកួតប្រជែងលេីពិភពលោក ប៉ុន្តែដើម្បីសម្រេចនូវគោលបំណងនេះ ត្រូវការចំណាយពេលវេលាក្នុង ការធ្វើផែនការ និងភាពឯកភាពគ្នាជាបន្តបន្ទាប់ ហើយពួកយើងមានយុទ្ធសាស្ត្រយ៉ាង ច្បាស់លាស់ពីមុន​ និងចាប់ផ្តើមគម្រោង Bay of Lights ពីដី ទំនេរដែលមិនទាន់មានអ្វីសោះ មកជាតំបន់អភិវឌ្ឍន៍ វានឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិផ្សេងៗផ្តល់នូវការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិច្រើនជាងមុន ហើយបង្កើតឱកាសអាជីវកម្មក្នុងស្រុកមាន ការរីកចម្រើនកាន់តែខ្លាំង​ ហេីយបច្ចុប្បន្នក្រុមកំពុងធ្វេីការវិនិយោគ និងអភិវឌ្ឍលេីផ្ទៃជាច្រេីនរយហិកតា​ក្នុងការធ្វេីអោយគម្រោងមួយនេះក្លាយជាទីក្រុងដ៏សំបូរបែបនាថ្ងៃអនាគត៕

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោង Bay of Light គឺជាគម្រោងអាទិភាពដ៏ សំខាន់មួយដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ​បាននឹងកំពុងគាំទ្រ និងខិតខំជួយសម្របសម្រួល ដើម្បីឱ្យគម្រោងនេះដំណើរការបានដោយ រលូន និងទទួលបានជោគជ័យតាមដំណាក់ការនីមួយៗជាបន្ត បន្ទាប់។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ​ ក៏បាន ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលខិតខំ ប្រឹងប្រែងអភិវឌ្ឍន៍គម្រោង បេ អហ្វ ឡាយថ៍​ (BAY OF LIGHTS) ពី មួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរឡើង។ បានចូលរួមចំណែកយ៉ាង សំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍រួមទាំងការលើក កម្ពស់វិស័យ ទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើន ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងមកពីបណ្តាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជ រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោល នយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូល ដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

 

ផ្សាយ​:ថ្ងៃទី​៨ ខែកញ្ញា​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង